លោក ពូទីន បញ្ជា លោក Shoigu ទៅទស្សនកិច្ចកូរ៉េខាងជើង ក្រោយអ៊ុយក្រែនប្រើដ្រូនវាយប្រហារខ្លាំង
លោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី តាមបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង... The post លោក ពូទីន បញ្ជា លោក Shoigu ទៅទស្សនកិច្ចកូរ៉េខាងជើង ក្រោយអ៊ុយក្រែនប្រើដ្រូនវាយប្រហារខ្លាំង appeared first on Kampuchea Thmey Daily.

លោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី តាមបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ដែលជាសម្ព័ន្ធសំខាន់បំផុតក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈពេលដែលសង្គ្រាមឈានដល់ដំណាក់កាលកាន់តែក្តៅដោយសារការវាយប្រហារកាន់តែខ្លាំងឡើងរវាងភាគីសង្គ្រាម។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា លោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅថ្ងៃពុធនេះ បានទៅដល់ទីក្រុងព្យុងយ៉ាង ជាកន្លែងដែលមន្ត្រីកំពូលសន្តិសុខរូបនេះនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប៉ុន្តែប្រធានបទនៃការពិភាក្សាមិនត្រូវបានគេបញ្ចេញនោះទេ។ ទោះបីយ៉ាងណា សារព័ត៌មាន RIA Novosti បាននិយាយថា ភាគីទាំងពីររំពឹងថា ការពិភាក្សានឹងផ្តោតលើកិច្ចការបច្ចុប្បន្ន រួមទាំងស្ថានភាពជុំវិញអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានចេញបញ្ជាឲ្យ លោក Shoigu ធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង។
ដំណើរទស្សនកិច្ចនៅថ្ងៃពុធនេះរបស់មន្ត្រីកំពូលរុស្ស៊ីនេះគឺកើតឡើងតែ២ថ្ងៃ ក្រោយអ៊ុយក្រែនប្រើប្រាស់ដ្រូនវាយប្រហារលើទីតាំងទ័ពអាកាសរបស់រុស្ស៊ីរហូត៤ទីតាំង និង បំផ្លាញយន្តហោះចម្បាំងរហូតដល់ប្រមាណ៤០គ្រឿង និងបាញ់ចូលជ្រៅខ្លាំងដល់ប្រទេសរុស្ស៊ី។ អ៊ុយក្រែនការបង្កើនការបាញ់ប្រហារបំផ្លាញស្ពានតភ្ជាប់ទៅកាន់ឧបទ្វីបគ្រីមៀនៅថ្ងៃពុធ។
សារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា នេះជាដំណើរទស្សនកិច្ចរបស់លោក Shoigu ទៅកាន់ក្រុងព្យុងយ៉ាងក្នុងរយៈពេលតិចជាងបីខែ។ រុស្ស៊ី និងកូរ៉េខាងជើងបានខិតកាន់តែជិតគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព និងសព្វាវុធ ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។
ក្រុងព្យុងយ៉ាងបានការពារកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយរុស្ស៊ីដោយនិយាយកាលពីថ្ងៃចន្ទថាទំនាក់ទំនងគឺមានគោលដៅធានាសន្តិភាពនិងស្ថិរភាពនៅអឺរ៉ុបនិងអាស៊ី។
សារព័ត៌មាន Moscow Times បានរាយការណ៍ថា យោងតាមសមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun ដែលដកស្រង់សម្តីពីភ្នាក់ងារចារកម្មរបស់ប្រទេសនេះ បានអះអាងថា ទាហានកូរ៉េខាងជើងប្រហែល ៦០០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសក្នុងការប្រយុទ្ធសម្រាប់ប្រទេសរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ធ្លាប់បានកោតសរសើរទាហានកូរ៉េខាងជើងថា «មានវិន័យល្អ និង មានវិជ្ជាជីវៈខ្ពស់»។
រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏ធំទូលាយមួយកាលពីឆ្នាំមុន រួមទាំងបានចែកអំពីកថាខណ្ឌ «ការពារទៅវិញទៅមក» ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្ររបស់លោកពូទីនទៅកាន់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។
លោក Shoigu បានធ្វើទស្សនកិច្ចចុងក្រោយនៅទីក្រុងព្យុងយ៉ាងកាលពីខែមីនា នៅពេលដែលគាត់បានសាទរចំពោះកិច្ចព្រមព្រៀងនេះថា «បំពេញផលប្រយោជន៍របស់ប្រទេសទាំងពីរយ៉ាងពេញលេញ»៕
ដោយ រ៉ាន់ រើយ
The post លោក ពូទីន បញ្ជា លោក Shoigu ទៅទស្សនកិច្ចកូរ៉េខាងជើង ក្រោយអ៊ុយក្រែនប្រើដ្រូនវាយប្រហារខ្លាំង appeared first on Kampuchea Thmey Daily.