លោក Trump អាចប្រឈមមុខនឹងបរាជ័យទាំងស្រុងភ្លាម បើមិនចូលតុចរចា

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា អ៊ុយក្រែនអាចនឹងប្រឈមមុខនឹងការបរាជ័យក្នុងពេលខាងមុខដ៏ខ្លីនេះ ប្រសិនបើមិនចូលខ្លួនមកអង្គុយតុចរចាជាមួយរុស្ស៊ី។ លោក Trump បានធ្វើអត្ថាធិប្បាយរបស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយ The Atlantic ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ នៅពេលត្រូវបានសួរថាតើគាត់មានការអាណិតអាសូរចំពោះទីក្រុងគៀវដែរឬទេ ប្រធានាធិបតីបានឆ្លើយតបដោយនិយាយថាគោលនយោបាយរបស់គាត់គឺសំដៅ សង្គ្រោះ ប្រទេសអ៊ុយក្រែន ហើយបានព្រមានថាជម្លោះបន្តនឹងមិននាំមកនូវភាពល្អដល់ប្រទេសនេះនោះទេ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ខ្ញុំ​គិត​ថា​ខ្ញុំ​កំពុង​សង្គ្រោះ​ប្រជាជាតិ​មួយនេះ។​ ខ្ញុំ​គិត​ថា​ប្រជាជាតិនេះ​នឹង​ត្រូវ​កម្ទេច​បានយ៉ាងស្រួលក្នុង​ពេល​ឆាប់បំផុតពីព្រោះថាវាកំពុងទល់មុខទៅនឹងម៉ាស៊ីន​សង្គ្រាម​ដ៏​ធំ​មួយ ។ ដោយឡែក អនុប្រធានាធិបតីអាមេរិក លោក J.D. Vance ក៏បានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទថា ក្រុងគៀវ នឹងមិនអាចឈ្នះជម្លោះប្រឆាំងនឹងទីក្រុងមូស្គូនោះទេ។ លោក Vance ទាហានជើងចាស់នៃកងម៉ារីនអាមេរិកបានប្រាប់ Charlie Kirk ថា ៖ប្រសិនបើរឿងនេះមិនបញ្ឈប់ទេ ជនជាតិអ៊ុយក្រែននឹងមិនឈ្នះសង្រ្គាមទេហើយ ថា វា​ជា​រឿង​ចម្លែក​ដែល​រំពឹង​ថា​

លោក Trump អាចប្រឈមមុខនឹងបរាជ័យទាំងស្រុងភ្លាម បើមិនចូលតុចរចា

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា អ៊ុយក្រែនអាចនឹងប្រឈមមុខនឹងការបរាជ័យក្នុងពេលខាងមុខដ៏ខ្លីនេះ ប្រសិនបើមិនចូលខ្លួនមកអង្គុយតុចរចាជាមួយរុស្ស៊ី។

លោក Trump បានធ្វើអត្ថាធិប្បាយរបស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយ The Atlantic ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ នៅពេលត្រូវបានសួរថាតើគាត់មានការអាណិតអាសូរចំពោះទីក្រុងគៀវដែរឬទេ ប្រធានាធិបតីបានឆ្លើយតបដោយនិយាយថាគោលនយោបាយរបស់គាត់គឺសំដៅ សង្គ្រោះ ប្រទេសអ៊ុយក្រែន ហើយបានព្រមានថាជម្លោះបន្តនឹងមិននាំមកនូវភាពល្អដល់ប្រទេសនេះនោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ខ្ញុំ​គិត​ថា​ខ្ញុំ​កំពុង​សង្គ្រោះ​ប្រជាជាតិ​មួយនេះ។​ ខ្ញុំ​គិត​ថា​ប្រជាជាតិនេះ​នឹង​ត្រូវ​កម្ទេច​បានយ៉ាងស្រួលក្នុង​ពេល​ឆាប់បំផុតពីព្រោះថាវាកំពុងទល់មុខទៅនឹងម៉ាស៊ីន​សង្គ្រាម​ដ៏​ធំ​មួយ ។

ដោយឡែក អនុប្រធានាធិបតីអាមេរិក លោក J.D. Vance ក៏បានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទថា ក្រុងគៀវ នឹងមិនអាចឈ្នះជម្លោះប្រឆាំងនឹងទីក្រុងមូស្គូនោះទេ។ លោក Vance ទាហានជើងចាស់នៃកងម៉ារីនអាមេរិកបានប្រាប់ Charlie Kirk ថា ៖ប្រសិនបើរឿងនេះមិនបញ្ឈប់ទេ ជនជាតិអ៊ុយក្រែននឹងមិនឈ្នះសង្រ្គាមទេហើយ ថា វា​ជា​រឿង​ចម្លែក​ដែល​រំពឹង​ថា​រុស្ស៊ី​នឹង​ដួលរលំ​ដោយសារ​អរិភាព​ដែល​កំពុង​បន្តនេះ។

លោក​ក៏​បាន​និយាយសហរដ្ឋអាមេរិកមានការខកចិត្តកាន់តែខ្លាំងជាមួយនឹងល្បឿននៃការចរចារយឺតយ៉ាវរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងមូស្គូ និងទីក្រុងគៀវ។ រដ្ឋមន្ត្រីការបរទេស Marco Rubio បានព្រមានកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកអាចដើរចេញពីកិច្ចចរចាទាំងអស់គ្នា ប្រសិនបើដំណើរការនេះជាប់គាំង។៕

ប្រែសម្រួល៖ស៊ុនលី