ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​

ប្រជាពលរដ្ឋ​មួយ​គ្រួសារ រស់នៅភូមិសាលាម្នាង ឃុំ បឹងព្រាវ ស្រុកស្រែអំបិល បាន​ពុលផ្សិត​ក្អួត​សន្លប់​មិន​ពុំ​ដឹង​ខ្លួន ដោយកំពុងបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ The post ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​ appeared first on Kampuchea Thmey Daily.

ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​

កោះកុង ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ រស់នៅភូមិសាលាម្នាង ឃុំ បឹងព្រាវ ស្រុកស្រែអំបិល បាន​ពុលផ្សិត​ក្អួត​សន្លប់​មិន​ពុំ​ដឹង​ខ្លួន ដោយកំពុងបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត សៅ សូនី ប្រធាន​ការិយាល័យសុខាភិបាលប្រតិបត្តិ​ស្រុកស្រែអំបិល​បាន​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះថា កាល​ពី​ម៉ោង​១និង៣០នាទី គ្រួសារ​ពលរដ្ឋ​ដែល​មាន​សមាជិក៧នាក់ បាន​ពុល​ផ្សិត​ដោយ​ច្រឡំ​ថា ជាផ្សិតក្ងោក ដោយ​ពលរដ្ឋក្នុងភូមិនាំគ្នាបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បី​ពិនិត្យសង្រ្គោះបន្ទាន់។

បើ​តាម​លោកវេជ្ជបណ្ឌិត សៅ សូនី បន្ត​ទៀត​ថា ក្រុម​គ្រូពេទ្យ​បានប្រឹងប្រែងពិនិត្យព្យាបាលតាមរយៈការ​ចាក់ថ្នាំ និងលាងក្រពះដល់ពួកគេ ប៉ុន្តែ​មើលឃើញពីអាការៈ​ធ្ងន់ធ្ងរ​ក៏​បានបញ្ចូនទៅកាន់រាជធានីភ្នំពេញបន្ត។

បន្ទាប់ពីឃើញមានករណីពុលផ្សិតនេះ ក្រុម​មន្រ្តី​សុខាភិបាល គ្រូពេទ្យ និង​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ផ្សព្វផ្សាយ​អប់​រំ​ណែនាំ​បន្ថែម​ទៅ​ដល់​ប្រជាពលរដ្ឋ​អំពី​ការ​ប្រុងប្រយ័ត្នខ្ពស់​ពី​ការ​ពិសា​ផ្សិត ប្រសិន​មិន​ស្គាល់​ប្រភព​វា​ច្បាស់​លាស់​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត។

ជនរងគ្រោះ​ដោយសារ​ពុល​ផ្សិត ទី១-កុសល្យ សក្កណា 12ឆ្នាំ ស្រី ទី២-ថា ចាន់ថេង 3ឆ្នាំ 6ខែ ភេទប្រុស ទី៣-កុសល្យ ភក្ត្រា 11ឆ្នាំ ភេទប្រុស ទី៤-វិន ស្រីអូន 27ឆ្នាំ ភេទស្រី ទី៥-កុសល្យ លីតា 7ឆ្នាំ ភេទស្រី ទី៦-ថា ចាន់ថាន 10ឆ្នាំ ភេទប្រុស ទី៧-អូន ចាន់ថា 29 ឆ្នាំ ភេទប្រុស៕

អត្ថបទ ៖ សិរិវឌ្ឍនៈ

The post ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​ appeared first on Kampuchea Thmey Daily.