បើកឆាក​ប្រកួត​ដំបូង​!​ ក្រុម​បាល់ទះ​វិសាខា​លត់​ក្រុម​ម៉ាឡេស៊ី​ ៣-០​ ពាន​រង្វាន់​ WSIV នៅ​តៃវ៉ាន់​

ក្រុម​បាល់ទះ​វិសាខា​ របស់​កម្ពុជា​ បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង The post បើកឆាក​ប្រកួត​ដំបូង​!​ ក្រុម​បាល់ទះ​វិសាខា​លត់​ក្រុម​ម៉ាឡេស៊ី​ ៣-០​ ពាន​រង្វាន់​ WSIV នៅ​តៃវ៉ាន់​ appeared first on Kampuchea Thmey Daily.

បើកឆាក​ប្រកួត​ដំបូង​!​ ក្រុម​បាល់ទះ​វិសាខា​លត់​ក្រុម​ម៉ាឡេស៊ី​ ៣-០​ ពាន​រង្វាន់​ WSIV នៅ​តៃវ៉ាន់​

ក្រុម​បាល់ទះ​វិសាខា​ របស់​កម្ពុជា​ បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង​ប៉ះ​ជា​មួយ​ក្រុម​ម៉ាឡេស៊ី​ MBSA Pelican ដោយ​យក​ឈ្នះ​ដាច់​មិន​ឲ្យ​តដៃ​បាន​ក្នុង​លទ្ធផល​ ៣-០ សិត​ នៃ​វគ្គ​ជម្រុះ​ក្នុង​ពូល​ A ពាន​រង្វាន់​ Win Streak Volleyball Invitational 2025 ។​

រូបភាពផេកសហព័ន្ធបាល់ទះ

ការ​ប្រកួត​នេះ​នៅ​សិត​ទី១​ ចាប់​ផ្ដើម​ដំបូង​រៀង​ពិបាក​ និង​ប្រដេញ​ពិន្ទុ​គ្នា​បន្តិច​ តែ​យ៉ាងណា​ចុង​សិត​ខាង​វិសាខា​របស់​កម្ពុជា​លេង​រឹតតែ​ត្រូវ​គ្នា​វាយ​យក​ពិន្ទុ​ផ្ទួន​រហូត​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល​ ២៥-២០ ពិន្ទុ។​ ចំណែក​នៅ​សិត​ទី២​ ខាង​វិសាខា​ រឹតតែ​លេង​បាន​ល្អ​ថែម​ទៀត​ និង​អាច​យក​ឈ្នះ​ដោយ​ស្រួល​ដាច់​ពិន្ទុ​តែ​ម្ដង​គឺ​ ២៥-១៧។​ សិត​ទី៣​ ក្រុម​ខ្លាំង​របស់​កម្ពុជា​មិន​បណ្ដោយ​ឲ្យ​ MBSA Pelican មាន​ឱកាស​តដៃ​នោះ​ឡើយ​ និង​បាន​ផ្ដាច់​ ៣-០​ សិតក្នុង​ពិន្ទុ​ ២៥-១៩ ដើម្បី​បញ្ចប់​ការ​ប្រកួត​ត្រឹម​សិតនេះ​តែ​ម្ដង។​

រូបភាពផេកសហព័ន្ធបាល់ទះ

បញ្ជាក់​ដែរ​ថា​ ក្រុមវិសាខា​ របស់​កម្ពុជា​ ស្ថិត​ក្នុង​ពូល A ជា​មួយ​ក្រុម​ MBSA Pelican (ម៉ាឡេស៊ី) Men’s Volleyball Team for FISU (តៃវ៉ាន់) និង​ Cheonan Hyundai Capital Sky Walkers (កូរ៉េខាងត្បូង)។​ ការ​ប្រកួតមុន​នេះ​ វិសាខា​ របស់​កម្ពុជា​​យក​ឈ្នះ​ MBSA Pelican ដោយ​លទ្ធផល​ ៣-០​ សិត។​ នៅប្រកួត​ទី២​ វិសាខា​ នឹង​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​តៃវ៉ាន់​ Men’s Volleyball Team ថ្ងៃទី១​ ឧសភា​ ២០២៥​ នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ A ពាន​រង្វាន់​ WSIV 2025៕​

លទ្ធផលមុន​នេះ

អត្ថបទដោយ៖ នួន ស៊ីណា

The post បើកឆាក​ប្រកួត​ដំបូង​!​ ក្រុម​បាល់ទះ​វិសាខា​លត់​ក្រុម​ម៉ាឡេស៊ី​ ៣-០​ ពាន​រង្វាន់​ WSIV នៅ​តៃវ៉ាន់​ appeared first on Kampuchea Thmey Daily.