ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុមខ្លាំង Real Madrid មិនធ្លាប់ឈ្នះ Arsenal សោះ
ក្រុមអធិរាជស Real Madrid មិនដែលមានប្រវត្តិឈ្នះក្រុមកាំភ្លើងធំ Arsenal សូម្បីម្តងនៅក្នុងពានរង្វាន់ UEFA Champions League... The post ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុមខ្លាំង Real Madrid មិនធ្លាប់ឈ្នះ Arsenal សោះ appeared first on Kampuchea Thmey Daily.

ក្រុមអធិរាជស Real Madrid មិនធ្លាប់មានប្រវត្តិឈ្នះក្រុមកាំភ្លើងធំ Arsenal សូម្បីម្តងនៅក្នុងពានរង្វាន់ UEFA Champions League។

ក្រុមខ្លាំងទាំង ២ នឹងត្រូវជួបគ្នានៅរាត្រីនេះ វេលាម៉ោង ២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ ខែ មេសា ដែលជាការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពាន UCL ខណៈជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ មេសាខាងមុខ។
យ៉ាងមិញ បើក្រឡេកមើលអំពីប្រវត្តិជួបគ្នាកន្លងមកនៅក្នុងពាន UCL នេះ គឺក្រុមទាំង ២ ធ្លាប់ជួបគ្នាតែ ២ ដងប៉ុណ្ណោះ កាលពីរដូវកាល ២០០៥-២០០៦ ដែលពេលនោះជាការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ។ អ្វីដែលចាប់អារម្មណ៍ គឺក្រុមម្ចាស់ជើងឯក UCL ១៥ សម័យ Real Madrid មិនធ្លាប់ឈ្នះក្រុមរហស្សនាមកាំភ្លើងធំឡើយ។
ខាងក្រោមនេះជាលទ្ធផលនៃការជួបគ្នាទាំង ២ ជើង៖
ជើងទី ១ Real Madrid (ម្ចាស់ផ្ទះ) ចាញ់ Arsenal ១-០
ជើងទី ២ Arsenal (ម្ចាស់ផ្ទះ) ស្មើគ្នាជាមួយ Real Madrid ០-០៕

អត្ថបទ៖ សេម កុសល
The post ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុមខ្លាំង Real Madrid មិនធ្លាប់ឈ្នះ Arsenal សោះ appeared first on Kampuchea Thmey Daily.