មន្ទីរអប់រំ ខេត្តមណ្ឌលគិរី រៀបចំការប្រកួតកីឡាចម្រុះដណ្តើមពានរង្វាន់នៅក្រុងសែនមនោរម្យ
ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ នៅខែឧសភាខាងមុខនៅរាជធានីភ្នំពេញ... The post មន្ទីរអប់រំ ខេត្តមណ្ឌលគិរី រៀបចំការប្រកួតកីឡាចម្រុះដណ្តើមពានរង្វាន់នៅក្រុងសែនមនោរម្យ appeared first on Kampuchea Thmey Daily.

កីឡាចម្រុះច្រើនប្រភេទមកពីបណ្ដាក្រុងស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី ដើម្បីប្រកួតដណ្តើមយកជើងឯកខេត្ត ប្រចាំឆ្នាំ២០២៥ ហើយអ្នកមានចំណាត់ថ្នាក់ល្អ នឹងអាចមានឱកាសត្រូវទៅប្រកួតថ្នាក់ជាតិនៅពេលខាងមុខ។

កាប្រកួតបណ្តើមពានរង្វាន់មន្ទីរអប់រំយុវជន និងកីឡាខេត្តប្រចាំឆ្នាំ២០២៥ នេះ ធ្វើឡើងនៅថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ នេះបើតាមការឲ្យដឹងពី លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី។

លោក លី សាមិ បានប្រាប់ «កម្ពុជាថ្មី» ថា ការប្រកួតកីឡាជម្រើសជើងឯកក្នុងឆ្នាំ២០២៥នេះ បែងចែកជាពីរវគ្គ។ វគ្គទីមួយសម្រាប់សិស្សបឋម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមីនា មានវិញ្ញាសាដូចជា បាល់ទាត់បុរសនារីបាល់ទះបុរសនារី អត្តពលកម្ម បុរសនារី និងកីឡា បោះប៊ូល និងប៉េតង់។វគ្គទីពីរ សម្រាប់សិស្សមធ្យមសិក្សាចាប់ផ្តើមពីថ្ងៃទី១៩ ដល់ទី២៥ ខែមីនាឆ្នាំ២០២៥ ក៏មានវិញ្ញាសាដូចគ្នានឹងបឋមដែររួមមាន បាល់ទាត់បុរសនារី បាល់ទះបុរសនារី អត្តពលកម្ម បុរសនារី និងកីឡា បោះប៊ូលនិងប៉េតង់ផងដែរ។ លោកបន្តថា ការប្រកួតកីឡានេះដើម្បីពង្រឹងចំណងមិត្តភាព រវាងស្រុក និងស្រុក នឹងថ្នាក់ក្រុង ព្រោះតាមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព»ដូច្នេះក្នុងនាមមន្ទីរ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំផងដែ។

ចំពោះការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំនេះ២០២៤-២០២៥នេះ ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ នៅខែឧសភាខាងមុខនៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ការជ្រើសរើសជើងឯកប្រចាំខេត្តនេះតាមបណ្ដាក្រុងស្រុកទាំង៥រួមមាន វិទ្យាល័យកោះញែក វិទ្យាល័យពេជ្រាដា វិទ្យាល័យកែវសីមា វិទ្យាល័យអូររាំង និងវិទ្យាល័យក្រុងសែនមនោរម្យ ហើយនៅក្នុងនោះអ្នកដែលទទួលជ័យលាភីលេខ១ ជើងឯកថ្នាក់ខេត្តនឹងទទួលបានពានរង្វាន់ពីមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី៕
អត្ថបទ៖រៀម សុខហេង


The post មន្ទីរអប់រំ ខេត្តមណ្ឌលគិរី រៀបចំការប្រកួតកីឡាចម្រុះដណ្តើមពានរង្វាន់នៅក្រុងសែនមនោរម្យ appeared first on Kampuchea Thmey Daily.