ភាគីថៃស្នើកិច្ចសហការជាមួយកម្ពុជាលើការបោសសម្អាតមីនតាមព្រំដែនកម្ពុជា-ថៃ

ភាគីថៃ បានស្នើសុំ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមលើការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ The post ភាគីថៃស្នើកិច្ចសហការជាមួយកម្ពុជាលើការបោសសម្អាតមីនតាមព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

ភាគីថៃស្នើកិច្ចសហការជាមួយកម្ពុជាលើការបោសសម្អាតមីនតាមព្រំដែនកម្ពុជា-ថៃ

ភាគីថៃ បានស្នើសុំ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមលើការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។ សំណើនេះ បានលើកឡើងដោយលោកស្រី Pinsuda Jayanama អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ នៅក្នុងជំនួបជាមួយលោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន។

ជំនួបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន ហើយជំនួបទ្វេភាគីនេះ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន។

ជាការឆ្លើយតប តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ភាគីទាំងពីរត្រូវបន្តពិភាក្សាគ្នា និងលើកតម្រូវការការងារបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយអនុវត្តតាមយន្តការគណៈកម្មាធិការព្រំដែនរួម និងគណៈកម្មាធិការព្រំដែនទូទៅ ដែលមានស្រាប់។

ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងបន្ថែមអំពីស្ថានភាពនៃសកម្មភាពមីននៅកម្ពុជា ដែលជាបញ្ហាប្រឈមមួយដែលកម្ពុជាត្រូវបន្តដោះស្រាយ និងបោសសម្អាតឱ្យអស់ពីទឹកដីនៃប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជួយដល់សហគមន៍រងផលប៉ះពាល់។ ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជា បាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីនបន្ថែមនៅតាមតំបន់ព្រំដែន ដោយប្រតិបត្តិករអង្គភាពស៊ីម៉ាក់ និងក្រោមកិច្ចសហការជាមួយកងទ័ពជើងគោកផងដែរ៕

The post ភាគីថៃស្នើកិច្ចសហការជាមួយកម្ពុជាលើការបោសសម្អាតមីនតាមព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.