ពិភពអាអារ៉ាប់ ថ្កោលទោសអ៊ីស្រាអែល ដែលបានវាយប្រហារទៅលើអ៊ីរ៉ង់

បរទេស៖ រដ្ឋាភិបាលអារ៉ាប់បានប្រតិកម្មជាមួយនឹងការថ្កោលទោសយ៉ាងក្តៅគគុក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដោយសម្តែងការព្រួយបារម្ភថា ជម្លោះកាន់តែធំអាចផ្ទុះឡើង ប៉ុន្តែបានបញ្ជៀសការប្រើភាសាខ្លាំងៗ ឬចាត់វិធានការជាក់ស្តែងណាមួយដើម្បីប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលបានបដិសេធថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងជាច្រើន នៅក្នុងប្រទេសបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ ដោយអះអាងថា ការការពារដែនអាកាសរបស់អ៊ីរ៉ង់ “បានបញ្ឈប់មីស៊ីលអ៊ីស្រាអែលមួយចំនួន”។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់បានសារភាពថា ទាហានពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមូលដ្ឋានយោធាអ៊ីរ៉ង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​បង្ហាញ​វីដេអូ​ដើម្បី​បដិសេធ​របាយការណ៍​ដែល​ថា​ រោងចក្រ​ប្រេង​សំខាន់ៗ​ត្រូវ​បាន​វាយប្រហារ​ក្នុង​ការ​វាយប្រហារ។ នៅក្នុងពិភពអារ៉ាប់ ទាំងរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយបានឈរនៅជាមួយទីក្រុងតេហេរ៉ង់ ដើម្បីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ទោះបីបណ្តាប្រទេសទាំងនោះជាជៀសវាងការ

ពិភពអាអារ៉ាប់ ថ្កោលទោសអ៊ីស្រាអែល ដែលបានវាយប្រហារទៅលើអ៊ីរ៉ង់

បរទេស៖ រដ្ឋាភិបាលអារ៉ាប់បានប្រតិកម្មជាមួយនឹងការថ្កោលទោសយ៉ាងក្តៅគគុក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដោយសម្តែងការព្រួយបារម្ភថា ជម្លោះកាន់តែធំអាចផ្ទុះឡើង ប៉ុន្តែបានបញ្ជៀសការប្រើភាសាខ្លាំងៗ ឬចាត់វិធានការជាក់ស្តែងណាមួយដើម្បីប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលបានបដិសេធថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងជាច្រើន នៅក្នុងប្រទេសបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ ដោយអះអាងថា ការការពារដែនអាកាសរបស់អ៊ីរ៉ង់ “បានបញ្ឈប់មីស៊ីលអ៊ីស្រាអែលមួយចំនួន”។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់បានសារភាពថា ទាហានពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមូលដ្ឋានយោធាអ៊ីរ៉ង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​បង្ហាញ​វីដេអូ​ដើម្បី​បដិសេធ​របាយការណ៍​ដែល​ថា​ រោងចក្រ​ប្រេង​សំខាន់ៗ​ត្រូវ​បាន​វាយប្រហារ​ក្នុង​ការ​វាយប្រហារ។

នៅក្នុងពិភពអារ៉ាប់ ទាំងរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយបានឈរនៅជាមួយទីក្រុងតេហេរ៉ង់ ដើម្បីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ទោះបីបណ្តាប្រទេសទាំងនោះជាជៀសវាងការប្រើភាសាខ្លាំងក៏ដោយ។ កាសែត Asharq Al Awsat គ្រប់គ្រងដោយអារ៉ាប៊ីសាអូឌីត បានចុះផ្សាយចំណងជើងថា រដ្ឋអារ៉ាប់ “ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ជា ការបំពានច្បាប់អន្តរជាតិ” ។

អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ គឺជាភាគីផ្ទុយគ្នានៃជម្លោះមជ្ឈិមបូព៌ាមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅយេម៉ែន ស៊ីរី និងអ៊ីរ៉ាក់ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹង។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យ “ភាគីទាំងអស់ប្រើកម្រិតខ្ពស់បំផុតនៃការអត់ធ្មត់ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត” ដោយព្រមានប្រឆាំងនឹង “គ្រោះថ្នាក់នៃការបន្តជម្លោះយោធានៅក្នុងតំបន់” ៕

ប្រែសម្រួលៈ ណៃ តុលា