លោក ហ៊ុយ យ៉ាឡេង ប្រតិកម្មនឹងផលិតករខ្មែរគិតតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន

លោក ហ៊ុយ យ៉ាឡេង ប្រតិកម្មនឹងផលិតករខ្មែរ... The post លោក ហ៊ុយ យ៉ាឡេង ប្រតិកម្មនឹងផលិតករខ្មែរគិតតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន appeared first on Kampuchea Thmey Daily.

លោក ហ៊ុយ យ៉ាឡេង ប្រតិកម្មនឹងផលិតករខ្មែរគិតតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន

ផលិតករ​ភាពយន្ត​ខ្មែរ លោក ហ៊ុយ យ៉ាឡេង បាន​ផ្ទុះ​ប្រតិកម្ម បន្ទាប់ពី​ឃើញ​ផលិតករ​ជំនាន់​ក្រោយ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​ចូលរួម​លើកស្ទួយ​វិស័យ​ភាពយន្ត​របស់​ជាតិ។ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​ពុំ​ឲ្យ​តម្លៃ​លើ​ផលិតករ​គ្នាឯង។

លោក ហ៊ុយ យ៉ាឡេង បាន​លើក​ឡើង​ថា «ក្នុង​នាម​ជា​ជនជាតិ​តែមួយ យើង​មិន​គួរ​ដណ្ដើម​គ្នា​រស់​នោះ​ទេ យើង​ត្រូវ​ចែក​គ្នា​រស់ តាំងពី​ដើម​មក ក្រុម​ផលិតករ​បាន​ឯកភាព​គ្នា​រឿង​ខ្មែរ​រក្សា​គម្លាត​គ្នា​បញ្ចាំង ១ អាទិត្យ ១ រឿង ចូល​ថ្ងៃ​ព្រហស្បតិ៍​ហើយ ពួក​យើង​មិនដែល​បំពាន​គ្នា​ទេ តែ​អ្នក​មក​ក្រោយ ទោះ​អ្នក​មិន​បាន​ចូល​ក្នុង​ក្រុម​ផលិតករ ក៏​អ្នក​មិន​គួរ​ណា​ចង់​បំបែក​ច្បាប់​អ្នក​ចាស់​ដែល​មិន​ទាន់​បាន​ចូល​តុ​ចរចា​ដែរ»។

ផលិតករ លោក ហ៊ុយ យ៉ាឡេង បាន​និយាយ​ទៀត​ថា «ចុះ​បើ​មាន​អ្នក​ផ្សេង​ធ្វើ​ដាក់​អ្នក​វិញ តើ​អ្នក​រីករាយ​ទេ ហើយ​បើ​នាំគ្នា​ធ្វើ​ស្រេច​តែ​ចិត្ត បែក​ម៉ាំ តើ​វិស័យ​ភាពយន្ត​នឹង​ទៅ​ជា​យ៉ាងណា ពួក​យើង​ចង់​ជួប​អ្នក ហើយ​ចង់​ដឹង​ពី​ចិត្ត​អ្នក តើ​អ្នក​ចង់​ធ្វើ​បែប​ណា​លើ​វិថី​ភាពយន្ត​នេះ»។

លោក ហ៊ុយ យ៉ាឡេង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «យើង​មាន​នាយកដ្ឋាន​ភាពយន្ត យើង​មាន​សមាគម​ភាពយន្ត យើង​មាន​សមាគម​ផលិតករ យើង​បង្កើត​មក ដើម្បី​រក​ផ្លូវ​តែមួយ ដើម្បី​អភិវឌ្ឍន៍​ភាពយន្ត​ខ្មែរ តើ​អ្នក​ចង់​ដើរ​តែ​ម្នាក់​ឯង ដោយ​មិន​ខ្វល់​ពី​ពួក​យើង​ទាំងអស់​គ្នា ឬមួយ​យ៉ាងណា»។

គួរ​បញ្ជាក់​ថា ផលិតករ​ភាពយន្ត​ខ្មែរ លោក ហ៊ុយ យ៉ាឡេង ថ្វីត្បិត​កន្លងទៅ លោក​ត្រូវ​ខាតបង់​អស់​ទ្រព្យ​ពី​ខ្លួន​ក្នុង​ការ​ផលិត​រឿង​ក៏​ពិតមែន ប៉ុន្តែ​លោក​នៅ​រក្សា​ជំហរ និង​ឆន្ទៈ សម្រាប់​លើក​ស្ទួយ​វិស័យ​សិល្បៈ​របស់​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក។ ជា​ឆន្ទៈ​របស់ លោក ហ៊ុយ យ៉ាឡេង ក៏បាន​ធ្វើការ​សន្យា​ដោយ​ខិតខំ​ប្រឹង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ចូលរួម​ការពារ​ថែរក្សា​លើក​តម្កើង​សិល្បៈ​ទៅ​កាន់​ពិភពលោក៕

អត្ថបទ ៖ ចាន់រ៉ា

The post លោក ហ៊ុយ យ៉ាឡេង ប្រតិកម្មនឹងផលិតករខ្មែរគិតតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន appeared first on Kampuchea Thmey Daily.