រកឃើញហ្វូស៊ីលដាយណូស័រជាលើកដំបូងនៅហុងកុង
អ្នកវិទ្យាសាស្ត្របានរកឃើញហ្វូស៊ីលដាយណូស័រនៅក្នុងទីក្រុងហុងកុងជាលើកដំបូង នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលទីក្រុង តែប្រភេទសត្វនេះនៅមិន... The post រកឃើញហ្វូស៊ីលដាយណូស័រជាលើកដំបូងនៅហុងកុង appeared first on Kampuchea Thmey Daily.
អ្នកវិទ្យាសាស្ត្របានរកឃើញហ្វូស៊ីលដាយណូស័រនៅក្នុងទីក្រុងហុងកុងជាលើកដំបូង នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលទីក្រុង តែប្រភេទសត្វនេះនៅមិនស្គាល់នៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី២៤ខែតុលានេះ។
អ្នកជំនាញមកពីហុងកុង និងចិនដីគោកបានកំណត់អត្តសញ្ញាណហ្វូស៊ីលនេះជាកម្មសិទ្ធិរបស់ដាយណូស័រដ៏ធំដែលមានអាយុពីសម័យកាល Cretaceous ប្រហែល ១៤៥លានទៅ ៦៦ លានឆ្នាំមុន ខណៈមនុស្សដំបូងត្រូវបានគេជឿថាបានបង្ហាញខ្លួននៅលើផែនដីប្រហែលប្រាំមួយលានឆ្នាំមុន។ សេចក្តីថ្លែងការណ៍បាននិយាយថា ការវិភាគបន្ថែមទៀតនឹងត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ពីប្រភេទសត្វដាយណូស័រ ហើយនឹងត្រូវបានដាក់បង្ហាញជាសាធារណៈចាប់ពីថ្ងៃសុក្រ។
ពួកវាត្រូវបានគេរកឃើញនៅលើកោះ Port Island ភាគឦសានដាច់ស្រយាលរបស់ហុងកុង ជាកន្លែងដែលហ្វូស៊ីលឆ្អឹងកងត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងថ្ម sedimentary កាលពីខែមីនា។ នៅលើកូនកោះតូចនោះមួយដែលគ្មានមនុស្សរស់នៅ ជាផ្នែកមួយនៃឧទ្យានភូគព្ភសាស្ត្រសកល UNESCO ១៥០គីឡូម៉ែត្រការ៉េរបស់ហុងកុង និងត្រូវបានបិទចាប់ពីថ្ងៃពុធសម្រាប់ការជីកកកាយបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវចិនក៏បានរកឃើញហ្វូស៊ីលពងដាយណូស័រប្រភេទថ្មីនៅក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន ដោយមួយមានប្រវែងត្រឹមតែ២៩មីលីម៉ែត្រ ដែលជាទំហំតូចបំផុតមិនធ្លាប់មាននៅលើពិភពលោកផងដែរ។
បន្ទាប់ពីការសិក្សារយៈពេល៣ឆ្នាំ ក្រុមការងារដែលមានក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ និងរុករក ភូគព្ភសាស្ត្រ Jiangxi (JGSEI) សាកលវិទ្យាល័យភូមិសាស្ត្រចិន (Wuhan) និង វិទ្យាស្ថាន Vertebrate Paleontology និង Paleoanthropology នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានបញ្ជាក់ពីហ្វូស៊ីលស៊ុតចំនួន៦គ្រាប់ដែលបានរកឃើញ ដែលស្ថិតនៅយុគសម័យ Cretaceous ជាង៨០លានឆ្នាំមុន៕
អត្ថបទ៖ ប៊ុន សុភាព
The post រកឃើញហ្វូស៊ីលដាយណូស័រជាលើកដំបូងនៅហុងកុង appeared first on Kampuchea Thmey Daily.