មនុស្ស​ស្លាប់​២​នាក់ បាត់​ខ្លួន​១២​នាក់ ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​កូរ៉េ​ខាង​ត្បូង

ទូក​នេសាទ​​មួយ​គ្រឿង បាន​ក្រឡាប់​នៅ​ឆ្នេរ​កោះ Jeju នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​សុក្រ​នេះ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ២​នាក់​បាត់បង់​ជីវិត និង​មនុស្ស​... The post មនុស្ស​ស្លាប់​២​នាក់ បាត់​ខ្លួន​១២​នាក់ ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​កូរ៉េ​ខាង​ត្បូង appeared first on Kampuchea Thmey Daily.

មនុស្ស​ស្លាប់​២​នាក់ បាត់​ខ្លួន​១២​នាក់ ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​កូរ៉េ​ខាង​ត្បូង

នៅ​ថ្ងៃ​សុក្រ​នេះ ទូក​នេសាទ​​មួយ​គ្រឿង បាន​ក្រឡាប់​នៅ​ឆ្នេរ​កោះ Jeju នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ២​នាក់​បាត់បង់​ជីវិត និង​មនុស្ស​ ១២​នាក់​​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន។ នេះ​​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី Kim Han-na មន្ត្រី​ឆ្មាំ​សមុទ្រ​កោះ Jeju។

អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤ (រូបភាព៖ AP)

ក្រោយ​ហេតុការណ៍​ក្រឡាប់​​​នេះ ទូក​នេសាទ​ដែល​នៅ​ជិត​បាន​​នាំ​គ្នា​ជួយ​សង្គ្រោះ​​មនុស្ស​បាន ១៥​នាក់​ចេញ​ពី​ទឹក តែ​​ក្នុង​នោះ​មាន ២​នាក់​​​​​ត្រូវ​បាន​គេ​ប្រកាស​ថា​បាត់បង់​ជីវិត​ទៅ​​ហើយ ខណៈ ១៣​នាក់​ផ្សេង​ទៀត មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​ដល់​​អាយុ​ជីវិត​​នោះ​ទេ។

អ្នក​ស្រី Han-na បាន​ប្រាប់​ថា មុន​ក្រឡាប់​​ មាន​មនុស្ស​​២៧​នាក់​កំពុង​នៅ​លើ​ទូក ដោយ​ក្នុង​នោះ​មាន​ជន​ជាតិ​កូរ៉េ​ ១៦​នាក់ និង​បរទេស ១១​នាក់។ ទូក​នេសាទ​នេះ មាន​ទម្ងន់ ១២៩​តោន បាន​ចាកចេញ​ពី​កំពង់ផែ Seogwipo នៃ​កោះ Jeju កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​គោល​បំណង​ទៅ​ចាប់​ត្រី​សមុទ្រ។ ឆ្មាំ​សមុទ្រ​ បាន​ទទួល​​សញ្ញា​ឲ្យ​ជួយ​សង្គ្រោះ​នៅ​ម៉ោង​ប្រមាណ ៤និង៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ ខណៈ​ទូក​ដែល​​​ក្រឡាប់ បាន​លិច​នៅ​ចម្ងាយ​ប្រមាណ ២៤​គីឡូម៉ែត្រ​ពី​ឆ្នេរ។

យ៉ាង​ណា​ហោច ទូក​ល្បាត​ចំនួន ១១​គ្រឿង និង​យន្តហោះ ៩​គ្រឿង​របស់​​កង​កម្លាំង​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​ដាក់​ពង្រាយ​​ ដើម្បី​ស្វែង​រក​អ្នក​ដែល​​បាត់​ខ្លួន៕

ដោយ៖ ឈាង

The post មនុស្ស​ស្លាប់​២​នាក់ បាត់​ខ្លួន​១២​នាក់ ក្នុង​ហេតុការណ៍​ក្រឡាប់​ទូក​នៅ​កូរ៉េ​ខាង​ត្បូង appeared first on Kampuchea Thmey Daily.