ជប៉ុន និងអង់គ្លេស នឹងចាប់ផ្តើមកិច្ចពិភាក្សាពីរបូកពីរ ស្ដីពីកំណែទម្រង់សេដ្ឋកិច្ច
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន និងចក្រភពអង់គ្លេស កំពុងពិចារណាចាប់ផ្តើមកំណែសេដ្ឋកិច្ចនៃកិច្ចពិភាក្សា “ពីរបូកពីរ” ដែលជាក្របខ័ណ្ឌរដ្ឋមន្ត្រីផ្តោតលើកិច្ចការបរទេស និងសន្តិសុខមុនការវិលត្រឡប់របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់សភាវិញនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីជប៉ុនលោល Shigeru Ishiba និងសមភាគីអង់គ្លេសលោក Keir Starmer ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីគំនិតនៃក្របខ័ណ្ឌថ្មី នៅពេលដែលពួកគេជួបគ្នានៅខាងក្រៅនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់ក្រុមសេដ្ឋកិច្ចទាំង២០ ចាប់ពីថ្ងៃចន្ទនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ផែនការនេះកើតឡើងនៅពេលដែលការភ័យខ្លាចកំពុងកើនឡើងអំពីវិធានការការពារដោយលោក ត្រាំ ដែលជាគណបក្សសាធារណរដ្ឋ ដែលបានទទួលជ័យជម្នះលើគូប្រជែងប្រជាធិបតេយ្យរបស់លោក គឺលោកស្រី Kamala Harris ក្នុងការប្រជែងតំណែងប្រធានាធិបតីកាលពីដើមខែនេះ ក្រោមពាក្យស្លោកថា “America First” របស់លោល។ ក្នុងអំឡុងពេលយុទ្ធនាការរបស់លោក ត្រាំ បានសន្យាថានឹងដាក់ពន្ធចន្លោះពី ១០ ទៅ ២០ ភាគរយលើការនាំចូលស្ទើរតែទាំងអស់ ក៏ដូចជាពន្ធ ៦០ភាគរយលើទំនិញពីប្រទេសចិន ដើម្បីជំរុញវិស័យផលិតកម្មក្នុងស្រុក។ ប្រភពបាន
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន និងចក្រភពអង់គ្លេស កំពុងពិចារណាចាប់ផ្តើមកំណែសេដ្ឋកិច្ចនៃកិច្ចពិភាក្សា “ពីរបូកពីរ” ដែលជាក្របខ័ណ្ឌរដ្ឋមន្ត្រីផ្តោតលើកិច្ចការបរទេស និងសន្តិសុខមុនការវិលត្រឡប់របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់សភាវិញនៅឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីជប៉ុនលោល Shigeru Ishiba និងសមភាគីអង់គ្លេសលោក Keir Starmer ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីគំនិតនៃក្របខ័ណ្ឌថ្មី នៅពេលដែលពួកគេជួបគ្នានៅខាងក្រៅនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់ក្រុមសេដ្ឋកិច្ចទាំង២០ ចាប់ពីថ្ងៃចន្ទនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ផែនការនេះកើតឡើងនៅពេលដែលការភ័យខ្លាចកំពុងកើនឡើងអំពីវិធានការការពារដោយលោក ត្រាំ ដែលជាគណបក្សសាធារណរដ្ឋ ដែលបានទទួលជ័យជម្នះលើគូប្រជែងប្រជាធិបតេយ្យរបស់លោក គឺលោកស្រី Kamala Harris ក្នុងការប្រជែងតំណែងប្រធានាធិបតីកាលពីដើមខែនេះ ក្រោមពាក្យស្លោកថា “America First” របស់លោល។
ក្នុងអំឡុងពេលយុទ្ធនាការរបស់លោក ត្រាំ បានសន្យាថានឹងដាក់ពន្ធចន្លោះពី ១០ ទៅ ២០ ភាគរយលើការនាំចូលស្ទើរតែទាំងអស់ ក៏ដូចជាពន្ធ ៦០ភាគរយលើទំនិញពីប្រទេសចិន ដើម្បីជំរុញវិស័យផលិតកម្មក្នុងស្រុក។
ប្រភពបានឲ្យដឹងថា គម្រោងការរំពឹងទុករវាងទីក្រុងតូក្យូ និងទីក្រុងឡុងដ៍ នឹងផ្តោតលើការលើកកម្ពស់ពាណិជ្ជកម្មសេរី និងសន្តិសុខសេដ្ឋកិច្ច និងការឆ្លើយតបរបស់ពួកគេ ចំពោះគោលនយោបាយរបស់លោក ត្រាំ៕
ប្រែសម្រួល ឈូក បូរ៉ា