ឧត្តមនាវីឯក ទៀ សុខា ទទួលជួបអនុព័ន្ធយោធាឥណ្ឌូនេស៊ីចាស់ និងថ្មី ប្រចាំកម្ពុជា
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក MOCHAMAD RIZAL អនុព័ន្ធយោធាឥណ្ឌូនេស៊ី (ចាស់) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។ ក្នុងឱកាសនោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានទទួលស្វាគមន៍លោកវរសេនីយ៍ឯក AGUNG BUDI ASMARA អនុព័ន្ធយោធាឥណ្ឌូនេស៊ី (ថ្មី) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលមកបង្ហាញមុខ ផងដែរ ។ ពិធីជំនួបសម្ដែងការគួរសម ជម្រាបលា និងបង្ហាញមុខរបស់អនុព័ន្ធយោធាឥណ្ឌូនេស៊ី (ចាស់-ថ្មី) ប្រចាំកម្ពុជា ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ៕
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក MOCHAMAD RIZAL អនុព័ន្ធយោធាឥណ្ឌូនេស៊ី (ចាស់) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។
ក្នុងឱកាសនោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានទទួលស្វាគមន៍លោកវរសេនីយ៍ឯក AGUNG BUDI ASMARA អនុព័ន្ធយោធាឥណ្ឌូនេស៊ី (ថ្មី) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលមកបង្ហាញមុខ ផងដែរ ។
ពិធីជំនួបសម្ដែងការគួរសម ជម្រាបលា និងបង្ហាញមុខរបស់អនុព័ន្ធយោធាឥណ្ឌូនេស៊ី (ចាស់-ថ្មី) ប្រចាំកម្ពុជា ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ៕