កម្ពុជា-ចិន នឹងរៀបចំ ពិព័រណ៍ទេសចរណ៍ រយៈពេល៣ថ្ងៃ នៅលើទឹកដីខេត្តសៀមរាប

ភ្នំពេញ៖ ដើម្បីបន្តអនុវត្ត យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប ២០២៤» ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជននឹងរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair)» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន រំពឹងថានឹងមានការចូលរួម ពីប្រតិបត្តិករទេសចរណ៍ជាអ្នកទិញចិន (Chinese Buyers) ចំនួន ៥០ក្រុមហ៊ុន អ្នកលក់ចិន (Chinese Sellers) ចំនួន៥០ក្រុមហ៊ុន និងអ្នកលក់កម្ពុជា (Cambodian Sellers) ចំនួន១០០ក្រុមហ៊ុន និងអ្នកសារព័ត៌មានកម្ពុជា-ចិន (Media) ចំនួន ៥០ស្ថាប័ន ដោយនឹង មានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការផ្គូផ្គងអាជីវកម្ម (Business Matching) កម្មវិធី ទស្សនកិច្ចគោលដៅទេសចរណ៍មុន និងក្រោយពិព័រណ៍ (Pre-Tours and Post-Tours) និងកម្មវិធីផ្សេងៗជា ច្រើនទៀត។ ក្នុងន័យនេះ […]

កម្ពុជា-ចិន នឹងរៀបចំ ពិព័រណ៍ទេសចរណ៍ រយៈពេល៣ថ្ងៃ នៅលើទឹកដីខេត្តសៀមរាប

ភ្នំពេញ៖ ដើម្បីបន្តអនុវត្ត យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប ២០២៤» ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជននឹងរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair)» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន រំពឹងថានឹងមានការចូលរួម ពីប្រតិបត្តិករទេសចរណ៍ជាអ្នកទិញចិន (Chinese Buyers) ចំនួន ៥០ក្រុមហ៊ុន អ្នកលក់ចិន (Chinese Sellers) ចំនួន៥០ក្រុមហ៊ុន និងអ្នកលក់កម្ពុជា (Cambodian Sellers) ចំនួន១០០ក្រុមហ៊ុន និងអ្នកសារព័ត៌មានកម្ពុជា-ចិន (Media) ចំនួន ៥០ស្ថាប័ន ដោយនឹង មានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការផ្គូផ្គងអាជីវកម្ម (Business Matching) កម្មវិធី ទស្សនកិច្ចគោលដៅទេសចរណ៍មុន និងក្រោយពិព័រណ៍ (Pre-Tours and Post-Tours) និងកម្មវិធីផ្សេងៗជា ច្រើនទៀត។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយ ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន ខាងលើនេះ ដល់ដៃគូពាក់ព័ន្ធឱ្យបានទូលំទូលាយ និងសូមអញ្ជើញចុះឈ្មោះ ចូលរួមឱ្យបានច្រើនកុះករ តាមរយៈលេខ (តេឡេក្រាម) +៨៥៥ ១២ ៤១ ៤១ ៩១ / +៨៥៥ ១២ ២៤ ៩៨ ៧៨ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕