អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ ២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់

មន្ទីរបញ្ចកោណ បាន​ប្រកាស​កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់លក់សព្វាវុធដ៏មានសក្ដានុពលចំនួន ២​ពាន់លានដុល្លារទៅឲ្យ​កោះតៃវ៉ាន់ ដោយ​ក្នុង​នោះ​មាន​ទាំង... The post អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ ២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់ appeared first on Kampuchea Thmey Daily.

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ ២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់

មន្ទីរបញ្ចកោណ បាន​ប្រកាស​កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់លក់សព្វាវុធដ៏មានសក្ដានុពលចំនួន ២​ពាន់លានដុល្លារទៅឲ្យ​កោះតៃវ៉ាន់ ដោយ​ក្នុង​នោះ​មាន​ទាំង​ប្រព័ន្ធ​​ខែល​ការពារ​ដែន​អាកាស​កម្រិត​ខ្ពស់ NASAMS។

(រូបភាព៖ Kongsberg)

ប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងរៀបចំ​សមយុទ្ធ​សង្គ្រាម​កាលពីសប្តាហ៍មុន ដែល​វា​ជា​សមយុទ្ធ​លើក​ទី​២​ហើយ​ចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់កាលពីខែឧសភា។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា កញ្ចប់​លក់ថ្មីនេះមានទឹកប្រាក់ចំនួន ១,១៦​ពាន់លានដុល្លារ​សម្រាប់​ប្រព័ន្ធ​មីស៊ីល និង ៨២៨​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធរ៉ាដា។

សេចក្តីថ្លែងការណ៍​របស់​មន្ទីរ​បញ្ចកោណ បាន​​រៀបរាប់​ថា៖ «ការលក់ដែលបានស្នើឡើងនេះបម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង​ជា​បន្ត​បន្ទាប់​របស់អ្នកទិញ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងដើម្បីរក្សានូវសមត្ថភាពការពារដ៏គួរឲ្យទុកចិត្ត។ ការលក់ដែលបានស្នើឡើងនឹងជួយកែលម្អសុវត្ថិភាពរបស់អ្នកទទួល និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់»។

ប្រភពរដ្ឋាភិបាលអាមេរិក បានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល NASAMS គឺជាអាវុធថ្មីសម្រាប់តៃវ៉ាន់ ដោយ​ក្នុង​តំបន់​មាន​តែ​ប្រទេស​ចំនួន​២​​​ប៉ុណ្ណោះ​ដែល​កំពុង​ប្រើប្រាស់​​ NASAMS គឺ ប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ី៕

ដោយ៖ ឈាង

The post អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ ២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់ appeared first on Kampuchea Thmey Daily.