ទូតអឺរ៉ុប៖ អឺរ៉ុបគឺជាគោលដៅបន្តការសិក្សាដ៏ពេញនិយម និងផ្តល់ជូននូវការអប់រំកម្រិតខ្ពស់
លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU)ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា អឺរ៉ុបគឺជាគោលដៅបន្តការសិក្សាដ៏ពេញនិយមមួយដែលមានសាកលវិទ្យាល័យជាច្រើនផ្តល់ជូននូវការអប់រំកម្រិតខ្ពស់សមស្របនឹងតម្លៃ ផ្តល់សញ្ញាបត្រដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងការរស់នៅពោរពេញទៅដោយអរិយធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងភូមិសាស្ត្រដ៏ស្រស់ស្អាត។ ថ្លែងបើកសម្ពោធកម្មវិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» លើកទី៣រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែតុលា នៅ Factory ភ្នំពេញ លោកឯកអគ្គរដ្ឋទូតបានបន្តថា ការទស្សនាពិព័រណ៍នេះ នឹងជួយឱ្យសិស្សនិស្សិត អ្នកអាណាព្យាបាលរបស់ពួកគេអាចស្វែងយល់ពីឱកាសផ្សេងៗ ដែលសាកលវិទ្យាល័យអឺរ៉ុបផ្តល់ជូន ជាពិសេសគឺ ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅរដ្ឋជាច្រើននៅក្នុងសហភាពអឺរ៉ុប។ ពិព័រណ៍សិក្សានេះនឹងផ្តល់ឱកាសដល់សិស្សនិស្សិតស្វែងយល់ពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុបរួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធ
លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU)ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា អឺរ៉ុបគឺជាគោលដៅបន្តការសិក្សាដ៏ពេញនិយមមួយដែលមានសាកលវិទ្យាល័យជាច្រើនផ្តល់ជូននូវការអប់រំកម្រិតខ្ពស់សមស្រប
នឹងតម្លៃ ផ្តល់សញ្ញាបត្រដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងការរស់នៅពោរពេញទៅដោយអរិយធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងភូមិសាស្ត្រដ៏ស្រស់ស្អាត។
ថ្លែងបើកសម្ពោធកម្មវិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» លើកទី៣រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែតុលា នៅ Factory ភ្នំពេញ លោកឯកអគ្គរដ្ឋទូតបានបន្តថា ការទស្សនាពិព័រណ៍នេះ នឹងជួយឱ្យសិស្សនិស្សិត អ្នកអាណាព្យាបាលរបស់ពួកគេអាចស្វែងយល់ពីឱកាសផ្សេងៗ ដែលសាកលវិទ្យាល័យអឺរ៉ុបផ្តល់ជូន ជាពិសេសគឺ ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅរដ្ឋជាច្រើននៅក្នុងសហភាពអឺរ៉ុប។
ពិព័រណ៍សិក្សានេះនឹងផ្តល់ឱកាសដល់សិស្សនិស្សិតស្វែងយល់ពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុប
រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់គណៈកម្មការអឺរ៉ុប។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា សូមលើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជាចូលរួមស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីសិក្សាជំនាញដែលខ្លួនស្រឡាញ់ ពង្រឹងសមត្ថភាពបង្កើនសក្តានុពល ឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង
ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការសិក្សានៅអឺរ៉ុបមិនត្រឹមតែទទួលបាននូវចំណេះដឹង និងបទពិសោធន៍សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់ពីភាពចម្រុះនៃទ្វីប វប្បធម៌ និងរបៀបរស់នៅបែបអឺរ៉ុបផងដែរជាពិសេសគឺបែបផែននៃការរស់នៅដែលផ្សារភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។
គួរបញ្ជាក់ដែរថា សហភាពអឺរ៉ុប គឺជាស្ថាប័នផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងធំបំផុតគាំទ្រដល់វិស័យអប់រំនៅក្នុងប្រ
ទេសកម្ពុជា ហើយរដ្ឋជាសមាជិកសហភាពអឺរ៉ុបបានវិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់វិស័យអប់រំយ៉ាងច្រើននៅទូទាំងសកលលោក៕
អត្ថបទ៖ សំអឿន
The post ទូតអឺរ៉ុប៖ អឺរ៉ុបគឺជាគោលដៅបន្តការសិក្សាដ៏ពេញនិយម និងផ្តល់ជូននូវការអប់រំកម្រិតខ្ពស់ appeared first on Kampuchea Thmey Daily.