អ៊ីស្រាអែលសម្លាប់ប្រធានផ្នែកផ្សព្វផ្សាយរបស់ហេសបូឡា
អ៊ីស្រាអែលបាញ់ប្រហារនៅប្រទេសលីបង់នៅថ្ងៃទី១៧ខែវិច្ឆិកានេះ ដោយសម្លាប់ប្រធានផ្នែកព័ត៌មានរបស់ក្រុមហេសបូឡា... The post អ៊ីស្រាអែលសម្លាប់ប្រធានផ្នែកផ្សព្វផ្សាយរបស់ហេសបូឡា appeared first on Kampuchea Thmey Daily.
អ៊ីស្រាអែលបាញ់ប្រហារនៅប្រទេសលីបង់នៅថ្ងៃទី១៧ខែវិច្ឆិកានេះ ដោយសម្លាប់ប្រធានផ្នែកព័ត៌មានរបស់ក្រុមហេសបូឡា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Mohammad Afif ជាប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាត្រូវបានប្រភពមន្ត្រីសន្តិសុខ២រូបរបស់លីបង់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថាបានស្លាប់ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហេសបូឡា ខណៈពេលដែលយោធាអ៊ីស្រាអែលមិនទាន់បញ្ជាក់លើរឿងនេះដែរ។
លោក Mohammad Afif ត្រូវបានគេដឹងថា ដើរតួនាទីដ៏សំខាន់ក្នុងនាមជាអ្នកនាំពាក្យរបស់ក្រុមហេសបូឡា និងជាអ្នកស្និទ្ធរបស់មេដឹកនាំរបស់ក្រុមហេសបូឡាជាយូរមកហើយ។
យោធាអ៊ីស្រាអែលបង្កើនការវាយប្រហារលើក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ដោយមិនបានជូនដំណឹងឲ្យប្រជាជនចាកចេញដើម្បីសុវត្ថិភាពជាមុននោះទេ។ នេះបើយោងតាមរ៉យទ័រដែលដែលតាមដានប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។
ការវាយប្រហារទៅលើអគារមួយដែលលោក Mohammad Afif នៅក្នុងនោះ។ លោក Afif ជាទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយជាយូរមកហើយរបស់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ដែលត្រូវបានសម្លាប់កាលពីខែកញ្ញា ពេលដែលយោធាអ៊ីស្រាអែលបានបើកការវាយប្រហារចូលលីបង់ក្នុងដំណាក់កាលដំបូង៕
The post អ៊ីស្រាអែលសម្លាប់ប្រធានផ្នែកផ្សព្វផ្សាយរបស់ហេសបូឡា appeared first on Kampuchea Thmey Daily.