ACU ឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ពាក់ព័ន្ធជាមួយលោក លី សាម៉េត (Video)
ភ្នំពេញ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)បានឲ្យដឹងថា អង្គភាពបានឃាត់ខ្លួន លោក កន សុខកាយអតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ដែលមានការជាប់ពាក់ព័ន្ធករណីលោកលី សាម៉េត ហើយក៏បានបញ្ជូនទៅតុលាការ។ អ្នកនាំពាក្យACU បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១២ វិច្ឆិកាថា “ករណី កន សុខកាយ នេះអង្គភាពបានបញ្ជូនទៅអយ្យការ ដោយជាប់សង្ស័យពីបទប៉ុនប៉ងសូកប៉ាន់ ដើម្បីរកតំណែង ដូចករណី ឡាយ វិសិដ្ឋកាលពីព្រឹកម៉ិញដែរ”។ កាលពីព្រឹកថ្ងៃ១២ វិច្ឆិកាលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក៏ត្រូវអង្គភាព ACU បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ គឺជាប់សង្ស័យពីបទប៉ុនប៉ង់សូកប៉ាន់ ដើម្បីរកតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង ខណៈពីថ្ងៃ១១ វិច្ឆិកា លោក មួង ឃឹម អតីតមន្រ្តីនគរបាល និងលោក អ៊ុត សុធីក៏បញ្ជូនទៅតុលាការ។ គិតមកដល់ថ្ងៃ១២ វិច្ឆិកានេះ ករណីជាប់ពាក់ព័ន្ធជាមួយលោក […]
ភ្នំពេញ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)បានឲ្យដឹងថា អង្គភាពបានឃាត់ខ្លួន លោក កន សុខកាយអតីតអភិបាលស្រុកល្វាឯមម្នាក់ទៀតហើយ ដែលមានការជាប់ពាក់ព័ន្ធករណីលោកលី សាម៉េត ហើយក៏បានបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យACU បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១២ វិច្ឆិកាថា “ករណី កន សុខកាយ នេះអង្គភាពបានបញ្ជូនទៅអយ្យការ ដោយជាប់សង្ស័យពីបទប៉ុនប៉ងសូកប៉ាន់ ដើម្បីរកតំណែង ដូចករណី ឡាយ វិសិដ្ឋកាលពីព្រឹកម៉ិញដែរ”។
កាលពីព្រឹកថ្ងៃ១២ វិច្ឆិកាលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក៏ត្រូវអង្គភាព ACU បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ គឺជាប់សង្ស័យពីបទប៉ុនប៉ង់សូកប៉ាន់ ដើម្បីរកតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង ខណៈពីថ្ងៃ១១ វិច្ឆិកា លោក មួង ឃឹម អតីតមន្រ្តីនគរបាល និងលោក អ៊ុត សុធីក៏បញ្ជូនទៅតុលាការ។
គិតមកដល់ថ្ងៃ១២ វិច្ឆិកានេះ ករណីជាប់ពាក់ព័ន្ធជាមួយលោក លី សាម៉េត ជាប់ដូចសម្លកំពឹស ។ តើនឹងមានអ្នកពាក់ព័ន្ធប៉ុន្មានទៀតដែល នឹងត្រូវបញ្ជូនទៅតុលាការទៀត?៕