មន្រ្តីយោធាចិន-អាមេរិក ជួបពិភាក្សាគ្នាស្ដីពីសុវត្ថិភាពប្រតិបត្ដិការ
ប៉េកាំង៖ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា មន្ត្រីយោធាមកពីសហរដ្ឋអាមេរិក និងចិនបានជួបប្រជុំគ្នារយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ ហើយបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យនៃការគណនាខុស និងគ្រោះថ្នាក់។ បញ្ជាការបានឲ្យដឹងថា កិច្ចចរចាពីថ្ងៃពុធបានធ្វើឡើងនៅទីក្រុងកំពង់ផែ Qingdao ភាគខាងកើតប្រទេសចិន ប៉ុន្មានថ្ងៃមុនពេលកិច្ចប្រជុំកំពូលលាគ្នាដ៏មានសក្តានុពល រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង ។ សហរដ្ឋអាមេរិក និងចិនចុងក្រោយបានពិភាក្សាស្រដៀងគ្នានៅរដ្ឋហាវ៉ៃកាលពីខែមេសា បន្ទាប់ពីលោក បៃដិន និងលោក ស៊ី បានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលមួយនៅជិតទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីបើកការទំនាក់ទំនងដោយផ្ទាល់ពីយោធាទៅយោធានៅកម្រិតជាច្រើន។ បណ្តាញទំនាក់ទំនងយោធាកម្រិតខ្ពស់ត្រូវបានបិទដោយប្រទេសចិន ចាប់តាំងពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ២០២២ ដោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅពេលនោះលោកស្រី Nancy Pelosi ប្រទេសចិនទាមទារតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយជារឿយៗចូលរួមក្នុងការបង្ហាញកម្លាំងដោយបញ្ជូននាវាចម្បាំង និងយន្តហោះចម្
ប៉េកាំង៖ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា មន្ត្រីយោធាមកពីសហរដ្ឋអាមេរិក និងចិនបានជួបប្រជុំគ្នារយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ ហើយបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យនៃការគណនាខុស និងគ្រោះថ្នាក់។
បញ្ជាការបានឲ្យដឹងថា កិច្ចចរចាពីថ្ងៃពុធបានធ្វើឡើងនៅទីក្រុងកំពង់ផែ Qingdao ភាគខាងកើតប្រទេសចិន ប៉ុន្មានថ្ងៃមុនពេលកិច្ចប្រជុំកំពូលលាគ្នាដ៏មានសក្តានុពល រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង ។
សហរដ្ឋអាមេរិក និងចិនចុងក្រោយបានពិភាក្សាស្រដៀងគ្នានៅរដ្ឋហាវ៉ៃកាលពីខែមេសា បន្ទាប់ពីលោក បៃដិន និងលោក ស៊ី បានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលមួយនៅជិតទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីបើកការទំនាក់ទំនងដោយផ្ទាល់ពីយោធាទៅយោធានៅកម្រិតជាច្រើន។
បណ្តាញទំនាក់ទំនងយោធាកម្រិតខ្ពស់ត្រូវបានបិទដោយប្រទេសចិន ចាប់តាំងពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ២០២២ ដោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅពេលនោះលោកស្រី Nancy Pelosi
ប្រទេសចិនទាមទារតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយជារឿយៗចូលរួមក្នុងការបង្ហាញកម្លាំងដោយបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងទៅជិតកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង៕
ប្រែសម្រួល ឈូក បូរ៉ា