ស្រីលង្កា ព្រមានអំពីគ្រោះបាក់ដី ខណៈព្យុះភ្លៀងបង្កផលប៉ះពាល់ ដល់តំបន់ជាច្រើន

កូឡុំបូ៖ កាលពីថ្ងៃអង្គារ អង្គការស្រាវជ្រាវអគារជាតិ ហៅកាត់ (NBRO) របស់ប្រទេសស្រីលង្កា បានចេញសេចក្តីព្រមាន ជាមុនអំពីការគ្រោះបាក់ដី សម្រាប់តំបន់ជាច្រើននៅទូទាំងស្រុកចំនួន៨ ខណៈភ្លៀងធ្លាក់ចុះខ្លាំងបានបន្តប៉ះពាល់ ដល់ផ្នែកខ្លះនៃប្រទេសអាស៊ីខាងត្បូងមួយនេះ ។ អង្គការ NBRO បានឲ្យដឹងថា ការព្រមាននឹងនៅតែជាធរមានរហូតដល់ម៉ោង ៤និង០០នាទីរសៀលនៅថ្ងៃពុធនេះ ។ យោងតាម NBRO ការព្រមានក្នុងកម្រិត១ (Amber) និងកម្រិត២ (ពណ៌លឿង) ត្រូវបានចេញសម្រាប់តំបន់ ជាច្រើននៅក្នុងស្រុកទាំងនេះ ។ ទន្ទឹមនឹងនេះដែរ នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ចុះលើសពី ១០០មីលីម៉ែត្រ សម្រាប់តំបន់ភាគច្រើននៃ ដែនកោះទាំងនៅថ្ងៃអង្គារ និងថ្ងៃពុធនេះ ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសស្រីលង្កា ហៅកាត់ (DMC) បានរាយការណ៍ថា មនុស្សជាង ៣០០នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ចុះខ្លាំងគិតត្រឹមថ្ងៃត្រង់ថ្ងៃកាលពីអង្គារនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

ស្រីលង្កា ព្រមានអំពីគ្រោះបាក់ដី ខណៈព្យុះភ្លៀងបង្កផលប៉ះពាល់ ដល់តំបន់ជាច្រើន

កូឡុំបូ៖ កាលពីថ្ងៃអង្គារ អង្គការស្រាវជ្រាវអគារជាតិ ហៅកាត់ (NBRO) របស់ប្រទេសស្រីលង្កា បានចេញសេចក្តីព្រមាន ជាមុនអំពីការគ្រោះបាក់ដី សម្រាប់តំបន់ជាច្រើននៅទូទាំងស្រុកចំនួន៨ ខណៈភ្លៀងធ្លាក់ចុះខ្លាំងបានបន្តប៉ះពាល់ ដល់ផ្នែកខ្លះនៃប្រទេសអាស៊ីខាងត្បូងមួយនេះ ។

អង្គការ NBRO បានឲ្យដឹងថា ការព្រមាននឹងនៅតែជាធរមានរហូតដល់ម៉ោង ៤និង០០នាទីរសៀលនៅថ្ងៃពុធនេះ ។

យោងតាម NBRO ការព្រមានក្នុងកម្រិត១ (Amber) និងកម្រិត២ (ពណ៌លឿង) ត្រូវបានចេញសម្រាប់តំបន់ ជាច្រើននៅក្នុងស្រុកទាំងនេះ ។

ទន្ទឹមនឹងនេះដែរ នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ចុះលើសពី ១០០មីលីម៉ែត្រ សម្រាប់តំបន់ភាគច្រើននៃ ដែនកោះទាំងនៅថ្ងៃអង្គារ និងថ្ងៃពុធនេះ ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសស្រីលង្កា ហៅកាត់ (DMC) បានរាយការណ៍ថា មនុស្សជាង ៣០០នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ចុះខ្លាំងគិតត្រឹមថ្ងៃត្រង់ថ្ងៃកាលពីអង្គារនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា