ប្រធានព្រឹទ្ធសភាកម្ពុជា ជឿជាក់ថា លោក ដូណាល់ ត្រាំ នឹងរួមចំណែកបន្ថែមទៀត ដល់សន្តិភាពពិភពលោក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញទំនុកចិត្តថា លោក ដូណាល់ ត្រាំ នឹងមិនត្រឹមតែដឹកនាំអាមេរិកឆ្ពោះទៅរកអនាគតមួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូល។ តាមរយៈសារលិខិតអបអរសាទរជូនចំពោះលោក ដូណាល់ ត្រាំ ក្នុងឱកាសជាប់ឆ្នោតសាជាថ្មី ជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក, សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការជាប់ឆ្នោតសាជាថ្មីរបស់ លោក នៅក្នុងមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាសក្ខីភាពមួយដែល បញ្ជាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិកមានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និងបទពិសោធន៍ទូលំទូលាយរបស់ លោក ទាំងក្នុងវិស័យឯកជន និងសាធារណៈ។ សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តយ៉ាង មុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្តម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកអនាគត មួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូលផងដែរ»។ ស្របពេលដែលនឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-សហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សម្ដេច […]
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញទំនុកចិត្តថា លោក ដូណាល់ ត្រាំ នឹងមិនត្រឹមតែដឹកនាំអាមេរិកឆ្ពោះទៅរកអនាគតមួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូល។
តាមរយៈសារលិខិតអបអរសាទរជូនចំពោះលោក ដូណាល់ ត្រាំ ក្នុងឱកាសជាប់ឆ្នោតសាជាថ្មី ជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក, សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការជាប់ឆ្នោតសាជាថ្មីរបស់ លោក នៅក្នុងមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាសក្ខីភាពមួយដែល បញ្ជាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិកមានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និងបទពិសោធន៍ទូលំទូលាយរបស់ លោក ទាំងក្នុងវិស័យឯកជន និងសាធារណៈ។
សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តយ៉ាង មុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្តម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកអនាគត មួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូលផងដែរ»។
ស្របពេលដែលនឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-សហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សម្ដេច ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
ក្នុងនាម សម្ដេច ជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេច នៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក រដ្ឋបាលរបស់ លោក និងសភាសហរដ្ឋអាមេរិក ជាពិសេស ព្រឹទ្ធសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់យើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និង ប្រជាជនយើងទាំងពីរ៕