បើកវគ្គតម្រង់ទិស ជូនសមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ ឆ្នាំ២០២៤
ស្វាយរៀង ៖ លោកម៉ែន អេង អភិបាលរង ខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទៅ២៥ខែវិច្ឆិកាឆ្នាំ២០២៤ បានដឹកនាំបើកវគ្គតម្រង់ទិស ជូនសមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មីអាណត្តិទី៤ ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជេីញចូលរួម ពីលោក លោកស្រីជាគ្រូឧទ្ទេសសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ, លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុកទាំង៨ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ ក្នុងខេត្តស្វាយរៀង ។ លោកម៉ែន អេង បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមសំដែងយ៉ាងកក់ក្តៅចំពោះវត្តមានចូលរួមរបស់អស់លោក លោកស្រីទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងសូមសម្ដែង នូវការកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែង របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងបានការសហការ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ក្នុងការរៀបចំ វគ្គបណ្ដុះបណ្ដាលនេះឡើងដើម្បីចូលរួមចំណែកគាំទ្រដល់កិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដែលមានអាទិភាព គន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ លោកបន្ថែមថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាប
ស្វាយរៀង ៖ លោកម៉ែន អេង អភិបាលរង ខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទៅ២៥ខែវិច្ឆិកាឆ្នាំ២០២៤ បានដឹកនាំបើកវគ្គតម្រង់ទិស ជូនសមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មីអាណត្តិទី៤ ឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជេីញចូលរួម ពីលោក លោកស្រីជាគ្រូឧទ្ទេសសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ, លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុកទាំង៨ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ ក្នុងខេត្តស្វាយរៀង ។
លោកម៉ែន អេង បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមសំដែងយ៉ាងកក់ក្តៅចំពោះវត្តមានចូលរួមរបស់អស់លោក លោកស្រីទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងសូមសម្ដែង នូវការកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែង របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងបានការសហការ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ក្នុងការរៀបចំ វគ្គបណ្ដុះបណ្ដាលនេះឡើងដើម្បីចូលរួមចំណែកគាំទ្រដល់កិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដែលមានអាទិភាព គន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកបន្ថែមថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះមានបាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរំលេចចេញ នូវបញ្ចកោណចំនួន៥ ដែលផ្ដោតសំខាន់ជាអាទិភាពលើ ទី១.ការអភិវឌ្ឍន៍មូលធនមនុស្ស ។ ទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើន ភាពប្រកួតប្រជែង ។ ទី៣. ការអភិវឌ្ឍន៍វិស័យឯកជននិងការងារ ។ ទី៤.ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន ។
ទី៥.ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ៕