ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល
ពលរដ្ឋវៀតណាមនៅភាគខាងជើង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅព្រឹកថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥ មានទឹកកកធ្លាក់នៅភូមិមួយចំនួន... The post ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល appeared first on Kampuchea Thmey Daily.

ពលរដ្ឋវៀតណាមនៅភាគខាងជើង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅព្រឹកថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥ មានទឹកកកធ្លាក់នៅភូមិមួយចំនួន ហើយនេះគឺជាការធ្លាក់ទឹកកកលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ។

តាមសេចក្តីរាយការណ៍របស់ VN Express, ទឹកកកបានធ្លាក់ក្នុងភូមិ Lung Van Chai នៃឃុំ Xin Cai, ភូមិ Xin Phin Chu និងភូមិ Mo Phang នៃឃុំ Thuong Phung ក្នុងស្រុក Meo Vac ខេត្ត Hà Giang។
នៅទីនោះ ទឹកកកធ្លាក់ច្រើនគួរសមនៅពេលព្រឹក ប៉ុន្តែហាក់ស្បើយបន្តិចនាពេលរសៀល ហើយមិនមែនតែទឹកកកទេ វាក៏មានភ្លៀងធ្លាក់លាយឡំផងដែរ ខណៈសីតុណ្ហភាពចុះទាបដល់ ២-៤អង្សាសេ។
សូមបញ្ជាក់ថា ឆ្នាំនេះរដូវរងា នឹងធ្វើឲ្យខេត្តភាគខាងជើងប្រទេសវៀតណាម ចុះត្រជាក់ខ្លាំងរហូតដល់ចុងខែមករា។
លើកចុងក្រោយដែលតំបន់នេះ មានធ្លាក់ទឹកកកគឺនៅខែធ្នូឆ្នាំ២០២២ ហើយនេះក៏ជាការធ្លាក់ទឹកកកលើកដំបូងដែរ ក្នុងរដូវរងាឆ្នាំ២០២៤-២០២៥៕
អត្ថបទ៖ សុខ សុវណ្ណ
The post ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល appeared first on Kampuchea Thmey Daily.