ពាន​​រង្វាន់សម្តេចតេជោ រក​ឃើញ​៥​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ

ក្រុម​បាល់ទាត់​ណាហ្គាវើលដ៍​ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៨ ថ្នាក់​ជាតិ​ បន្ទាប់​ពី​លទ្ធផល​ស្មើ​គ្នា ២-២ The post ពាន​​រង្វាន់សម្តេចតេជោ រក​ឃើញ​៥​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ appeared first on Kampuchea Thmey Daily.

ពាន​​រង្វាន់សម្តេចតេជោ រក​ឃើញ​៥​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ

ក្រុម​បាល់ទាត់​ណាហ្គាវើលដ៍​ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៨ ថ្នាក់​ជាតិ​ បន្ទាប់​ពី​លទ្ធផល​ស្មើ​គ្នា ២-២ ក្នុង​ជើង​ទី២​ជា​មួយ សមាគម​បាល់ទាត់​ក្រសួង​មហា​ផ្ទៃ ប៉ុន្តែ​គិត​ទាំង​ពីរ​ជើង ណាហ្គាវើលដ៍ ឈ្នះ​ដោយ​លទ្ធផល ៣-២ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ជា​មួយ​គ្នា ក្រុម​អាយអេសអាយ​ដង្កោសែន​ជ័យ ​ទទួល​បាន​ជ័យជម្នះ​ ដោយ​លទ្ធផល ៣-០ លើ​ក្រុម​ម្ចាស់​ផផ្ទះ​ខេត្ត​ត្បូង​ឃ្មុំ សម្រាប់​ការ​ប្រកួតជើង​ទី១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​ទឹក​ដី​វិទ្យាល័យ​ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

លទ្ធផល​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ

  • ខេត្តត្បូង​ឃ្មុំ 0-៣ ISI ដង្កោសែន​ជ័័យ

លទ្ធផល​ទាំង​​២​ជើង​ វគ្គ​១៦​ក្រុ​ម​ចុង​ក្រោយ

  • បឹងកេត ១៦-១ ខេត្ត​កំពង់ចាម
  • ភ្នំពេញ​ក្រោន ៨-០ ឈើតុម ខេត្ត​ពោធិ៍សាត់
  • ក្រសួង​ការពារ​ជាតិ ៦-៣ អង្គរថាយហ្គឺរ
  • វិសាខា ៨-០ អាយអិនឃីង សៀមរាប
  • ណាហ្គាវើលដ៍ ៣-២ ក្រសួង​មហា​ផ្ទៃ

រហូត​ដល់​ពេល​នេះ រក​ឃើញ​៥​ក្រុម​ហើយ​ដែល​បាន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺ បឹងកេត ភ្នំពេញ​ក្រោន ក្រសួង​ការពារ​ជាតិ វិសាខា និង ណាហ្គាវើលដ៍។

The post ពាន​​រង្វាន់សម្តេចតេជោ រក​ឃើញ​៥​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ appeared first on Kampuchea Thmey Daily.