ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន

ទោះជាដោះលែងឲ្យមានសេរីភាពក្ដី ​តារាសម្ដែង ត្រូវតែបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី ១៣ ខែមីនា... The post ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន appeared first on Kampuchea Thmey Daily.

ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន

កាលពីថ្ងៃទី ១៩ ខែកុម្ភៈ កាសែត China Times បានរាយការណ៍ថា បន្ទាប់ពីការសួរចម្លើយរយៈពេល ២ ម៉ោង តារាសម្តែងតៃវ៉ាន់ Darren Wang ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានាចំនួន៤ពាន់ដុល្លារជាងប៉ុណ្ណោះ។

តារាសម្តែងរូបនេះ ត្រូវកាត់ទោសពីបទក្លែងបន្លំឯកសារវេជ្ជសាស្រ្តដើម្បីចៀសវាងការបំពេញកាតព្វកិច្ចយោធា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការស៊ើបអង្កេត អាជ្ញាធរបានរកឃើញថា លោកបានកុហក ទើបត្រូវបានចាប់ខ្លួនជាមួយនឹងមនុស្ស ១០ នាក់ផ្សេងទៀតនៅថ្ងៃទី ១៨ ខែកុម្ភៈ។ ទោះជាដោះលែងឲ្យមានសេរីភាពក្ដី ​តារាសម្ដែង ត្រូវតែបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី ១៣ ខែមីនា។ ប្រសិនបើគាត់នៅតែបំពានដោយចេតនា អាចនឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋ។

ដោយឡែក លទ្ធផលនៃការស៊ើបអង្កេតបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ទស្សនិកជនមានការខកចិត្តដោយសារតែរយៈពេលនៃការបម្រើយោធានៅតៃវ៉ាន់ មានរយៈពេលត្រឹមតែ ៤ ខែប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែ Wang Dalu បែរជាព្យាយាមចៀសវាងទៅវិញ។

ម៉្យាងវិញទៀត តាមច្បាប់ ជនណាដែលប្រព្រឹត្តិការក្លែងបន្លំ និងខកខានក្នុងការបំពេញកាតព្វកិច្ចយោធាតាមការកំណត់ នឹងត្រូវពិន័យជាប្រាក់ ដាក់ពន្ធនាគារយ៉ាងតិចបំផុត ៥ឆ្នាំ និងមានការរឹតត្បិតសិទ្ធិសង្គមជាច្រើន។ ការផាកពិន័យសម្រាប់ Darren Wang​ គឺតិចតួចណាស់ តារាសម្តែងបានចូលបម្រើកងទ័ពយ៉ាងឆាប់រហ័ស ហើយមិនត្រូវបានផ្តន្ទាទោសបន្ថែមទៀតទេ។

សូម្បីតែឪពុករបស់ Darren Wang បានបង្ហាញការខកចិត្តចំពោះកូនប្រុស ដោមិនដឹងថា កូនគេចពីកាតព្វកិច្ចយោធាទេ រហូតឃើញព័ត៌មានតាមទូរទស្សន៍។ ជាពិសេ​ អ្នកទាំងពីរកម្រទាក់ទងគ្នាណាស់ ហើយ Dalu ក៏កម្រពិភាក្សាអំពីជីវិតជាមួយគ្រួសារគាត់ដែរ។ ប៉ុន្តែ​មុន​នឹង​ធ្វើ​សកម្មភាពបែបនេះ កូនរបស់លោកក៏​មាន​ការ​ខក​ចិត្ត និង​តូច​ចិត្ត។ វា​គួរ​តែ​បំពេញ​កាតព្វកិច្ច​ពលរដ្ឋ​ដោយ​មិន​ចាំបាច់​បោក​បញ្ឆោត​ឲ្យ​មាន​រឿង​អាស្រូវ​បែប​នេះ។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ Darren Wang​ បានចំណាយប្រាក់រាប់សិបលានដុល្លារតៃវ៉ាន់ ដើម្បីក្លែងបន្លំឯកសារធ្វើរោគវិនិច្ឆ័យជំងឺបេះដូង ដើម្បីគេចពីកាតព្វកិច្ចយោធា។ យោងតាមគេហទំព័រ ET Today អ្នកជំនួញ Wang Taiqing មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានជំនាញខាងអចលនទ្រព្យ ហើយថែមទាំងមានវត្ថុបុរាណដ៏មានតម្លៃផងដែរ។ កាលគាត់នៅក្មេង លទ្ធផលសិក្សារបស់ Darren Wang​ ខ្សោយ ដូច្នេះឪពុករបស់គាត់ បានបញ្ជូនគាត់ទៅអាមេរិកដើម្បីចូលរៀននៅសាលាយោធា។ នៅទីនេះ តារាប្រុសមិនអាចទ្រាំទ្រនឹងទុក្ខលំបាកបាន ទើបគាត់ប្រើសុខភាពមិនល្អជាលេសដើម្បីលាឈប់។

នៅពេលដែលគាត់ត្រលប់មកតៃវ៉ាន់វិញ Wang Dalu បានចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយមានភាពល្បីល្បាញដោយសារការងារដូចជា My Youth, First Kiss, 18 Years Years, His Majesty the Wolf, All or Nothing៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួតៃវ៉ាន់ Darren Wang ​ត្រូវចាប់​ខ្លួន​​ ដោយសារតែ​គេច​ចេញ​ពី​យោធា

The post ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន appeared first on Kampuchea Thmey Daily.