លោក Zelensky ថ្លែងថា អ៊ុយក្រែន នឹងត្រូវការកម្លាំងទាហាន រក្សាសន្តិភាពអឺរ៉ុបតិចបំផុត ២០ម៉ឺននាក់

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រទេសរបស់លោកនឹងត្រូវការទាហាន រក្សាសន្តិភាពអឺរ៉ុបយ៉ាងហោចណាស់ចំនួន ២០០.០០០នាក់ ដែលជាផ្នែកមួយនៃការធានាសន្តិសុខ ដ៏មានសក្តានុពល ។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ថា (WEF) ឆ្នាំ២០២៥ នៅទីក្រុង Davos ប្រទេសស្វីស លោក Zelensky បានថ្លែងថា លោកគាំទ្រគំនិតនៃកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៊ី នាពេលអនាគត បន្ទាប់ពីបទឈប់បាញ់ដែលអាចកើតមានឡើង ។ លោក Zelensky បានថ្លែងថា “ប្រសិនបើពួកគេ ចង់សំដៅទៅលើ (សហព័ន្ធរុស្ស៊ី) មានកងទ័ពចំនួន ១,៥លាននាក់ ហើយប្រសិនបើយើងមានត្រឹមតែ ពាក់កណ្តាលនៃចំនួននោះ យើងត្រូវការទាហានដែលមានចំនួនច្រើនបន្ថែមទៀត”  ។ គួររំលឹកថា កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា ចក្រភពអង់គ្លេស និងបារាំង កំពុងពិចារណាលើការដាក់ពង្រាយ កងទ័ពរក្សាសន្តិភាពរបស់ពួកគេ ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចកើតមានរវាងក្រុងគៀវ និងក្រុងម៉ូស្គូ […

លោក Zelensky ថ្លែងថា អ៊ុយក្រែន នឹងត្រូវការកម្លាំងទាហាន រក្សាសន្តិភាពអឺរ៉ុបតិចបំផុត ២០ម៉ឺននាក់

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រទេសរបស់លោកនឹងត្រូវការទាហាន រក្សាសន្តិភាពអឺរ៉ុបយ៉ាងហោចណាស់ចំនួន ២០០.០០០នាក់ ដែលជាផ្នែកមួយនៃការធានាសន្តិសុខ ដ៏មានសក្តានុពល ។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ថា (WEF) ឆ្នាំ២០២៥ នៅទីក្រុង Davos ប្រទេសស្វីស លោក Zelensky បានថ្លែងថា លោកគាំទ្រគំនិតនៃកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៊ី នាពេលអនាគត បន្ទាប់ពីបទឈប់បាញ់ដែលអាចកើតមានឡើង ។

លោក Zelensky បានថ្លែងថា “ប្រសិនបើពួកគេ ចង់សំដៅទៅលើ (សហព័ន្ធរុស្ស៊ី) មានកងទ័ពចំនួន ១,៥លាននាក់ ហើយប្រសិនបើយើងមានត្រឹមតែ ពាក់កណ្តាលនៃចំនួននោះ យើងត្រូវការទាហានដែលមានចំនួនច្រើនបន្ថែមទៀត”  ។

គួររំលឹកថា កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា ចក្រភពអង់គ្លេស និងបារាំង កំពុងពិចារណាលើការដាក់ពង្រាយ កងទ័ពរក្សាសន្តិភាពរបស់ពួកគេ ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចកើតមានរវាងក្រុងគៀវ និងក្រុងម៉ូស្គូ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា