រដ្ឋាភិបាលកំណត់ឱ្យមានការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​សម្រេចឱ្យមានការរៀបចំការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញកម្ពុជាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ គោរពតាមព្រះរាជតម្រិះនៃព្រះករុណា ព្រះមហាក្សត្រកម្ពុជា The post រដ្ឋាភិបាលកំណត់ឱ្យមានការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលកំណត់ឱ្យមានការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​សម្រេចឱ្យមានការរៀបចំការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញកម្ពុជាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ គោរពតាមព្រះរាជតម្រិះនៃព្រះករុណា ព្រះមហាក្សត្រកម្ពុជា ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី។

ក្នុងសារាចរស្ដីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការចូលរួមប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ដោយឡែកគ្រប់មន្ទីរ អង្គភាពនានា នៅរាជធានីខេត្ត ត្រូវរៀបចំប្រារព្ធពិធីនេះតាមលទ្ធភាពជាក់ស្ដែង។

ជាមួយគ្នានឹងការចូលរួមគោរពនៅវិមានរដ្ឋធម្មនុញ្ញ គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវប្រើប្រាស់ការផ្សព្វផ្សាយរបស់ខ្លួនឱ្យបានទូលំទូលាយនូវរដ្ឋធម្មនុញ្ញ និងប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញផងដែរ។

ក្នុងសារាចរនោះបន្ថែមថា៖ «ក្នុងគោលដៅបំផុសស្មារតីគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ»។

ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជឱង្ការក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី២៤ ខែកញ្ញ ឆ្នាំ២០២៤ថា វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ​តំណាងឱ្យ​និមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជា​កំពូល ដោយព្រះអង្គសំណូមពរដល់ប្រជាពលរដ្ឋ​ខ្មែរួបរួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជូនរដ្ឋធម្មនុញ្ញដែលជានិមិត្តរូបនៃគុណតម្លៃទំនើបផ្សំបុរាណជាការសន្យាចំពោះអនាគតរុងរឿងនៃប្រទេសកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋាភិបាលកំណត់ឱ្យមានការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ appeared first on Kampuchea Thmey Daily.