ស្ត្រីវ័យ៥៩ឆ្នាំ សម្លាប់ខ្លួនដោយសារតែជំងឺប្រចាំកាយ
ស្ត្រីម្នាក់បានដាច់ចិត្តអាករសម្លាប់ខ្លួនដោយប៉័ងតោដែលស្ថិតនៅចង្ក្រានបាយក្នុងផ្ទះរបស់ខ្លួនបណ្តាលឱ្យបាត់បង់ជីវិតសូម្បីតែប្តីនិងកូនៗ... The post ស្ត្រីវ័យ៥៩ឆ្នាំ សម្លាប់ខ្លួនដោយសារតែជំងឺប្រចាំកាយ appeared first on Kampuchea Thmey Daily.
ភ្នំពេញ ៖ ស្ត្រីម្នាក់បានដាច់ចិត្តអាករសម្លាប់ខ្លួនដោយប៉័ងតោដែលស្ថិតនៅចង្ក្រានបាយក្នុងផ្ទះរបស់ខ្លួនបណ្តាលឱ្យបាត់បង់ជីវិតសូម្បីតែប្តីនិងកូនៗក៏ពុំបានដឹងទៀតផង។
តាមប្រភពពីលោក វរសេនីយ៍ត្រី ព្រំ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានឱ្យដឹងថា ករណីធ្វើអត្តឃាតដោយអាករសម្លាប់ខ្លួននេះបានកើតឡើងក្នុងម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ខែមករាឆ្នំា២០២៥ ស្ថិតក្នុងផ្ទះលេខ៨៥Bផ្លូវបេតុងភូមិព្រះពន្លាសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ស្ត្រីរងគ្រោះឈ្មោះ វង្ស សៀវកែន អាយុ៥៩ឆ្នាំមុខរបរនៅផ្ទះ។
លោកមេបញ្ជាការរងបានបន្តថាយោងតាមការបំភ្លឺពីក្រុមគ្រួសារស្ត្រីរងគ្រោះបានឲ្យដឹងថា ស្រ្តីរងគ្រោញបានកើតជំងឺផ្លូវចិត្តតាំងពីឆ្នាំ២០២២ដោយរាល់ថ្ងៃស្ត្រីរងគ្រោះបានលេបថ្នាំព្យាបាលជំងឺផ្លូវចិត្តជារៀងរាល់ថ្ងៃ។អ្វីដែលក្រុមគ្រួសារបានអះអាងប្រាប់សមត្ថកិច្ចនោះគឺក្នុងអំឡុងពេល២ទៅ៣ថ្ងៃនេះស្ត្រីរងគ្រោះតែងតែប្រាប់កូនថាគាត់ថាចង់សម្លាប់ខ្លួន។លុះដល់ថ្ងៃកើតហេតុស្ត្រីរងគ្រោះបានយកកាំបិតប័ុងតោមកអាករសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះបាយបណ្តាលឲ្យស្លាប់តែម្តង។
យោងតាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសនិងតាមការពិនិត្យរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត និង សុវណ្ណរត្ន័ គ្រូពេទ្យកោសល្យវិច័្ចយ សាលាតំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាស្ត្រីរងគ្រោះពិតជាធ្វើអត្តឃាតដោយអាករសម្លាប់ខ្លួនពិតប្រាកដមែន៕
ដោយ ៖ នរា
The post ស្ត្រីវ័យ៥៩ឆ្នាំ សម្លាប់ខ្លួនដោយសារតែជំងឺប្រចាំកាយ appeared first on Kampuchea Thmey Daily.