រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន

រោងម៉ាស៊ីនកិនស្រូវឯកជនមួយកន្លែងនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បាននិងកំពុងសម្រុកប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងតម្លៃមួយសមរម្យ ដោយក្នុងមួយថ្ងៃរោងម៉ាស៊ីនកិនស្រូវនេះអាច The post រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន appeared first on Kampuchea Thmey Daily.

រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន

រោងម៉ាស៊ីនកិនស្រូវឯកជនមួយកន្លែងនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បាននឹងកំពុងសម្រុកប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងតម្លៃមួយសមរម្យ ដោយក្នុងមួយថ្ងៃរោងម៉ាស៊ីនកិនស្រូវនេះអាចប្រមូលទិញស្រូវ បានចន្លោះពី ១.៥០០ តោន ទៅ ១.៨០០ តោន ដោយថ្ងៃខ្លះអាចលើស ២.០០០ តោនផងដែរ។

លោក លី លាង ជាអគ្គនាយករងនៃរោងម៉ាស៊ីន កិនស្រូវ ឡាយ សែ ក្នុងស្រុកថ្មគោលបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងធ្វើការប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ចំនួន ២ ប្រភេទ គឺស្រូវ OM តម្លៃ៧,២ បាត ស្មើនឹង ៨២០ ដល់ ៨៣០ រៀល ក្នុងមួយគីឡូក្រាម ដោយឡែកសម្រាប់ស្រូវស្រាលស្រង៉ែ គឺបានតម្លៃ ៨,៦ បាត ស្មើនឹង ១.០០៦ រៀល ក្នុងមួយគីឡូក្រាម។

លោកអគ្គនាយករងបានបន្តថា មួយរយៈចុងក្រោយនេះគឺមានប្រជាពលរដ្ឋបានដឹកស្រូវមកពីគ្រប់ច្រកល្ហក ដូច្នេះរោងម៉ាស៊ីនរបស់លោកពុំមានគោលការណ៍ណាមួយផ្អាកការទិញស្រូវនោះឡើយ គឺលោកនៅតែបន្តទិញដោយមានថ្ងៃខ្លះលើសពី ២.០០០ តោន ថែមទៀតផង បើទោះបីជាឃ្លាំងពេញក៏លោកនៅតែបន្តទិញរហូត នៅក្នុងតម្លៃមួយសមរម្យដែលប្រជាពលរដ្ឋអាចទទួលយកបាន។

លោកបានសង្កត់ធ្ងន់ថា មកទល់នឹងពេលនេះរោមម៉ាស៊ីនរបស់លោកបានទទួលទិញ ប្រភេទស្រូវ OM បានជាង ១ ម៉ឺនតោន និងស្រូវស្រាលស្រង៉ែ បានជាង ២ ម៉ឺនតោនហើយ ដោយផែនការរោងម៉ាស៊ីន ទិញឱ្យបាន ៩ ម៉ឺនតោន។


លោកក៏បានសំណូមពរផងដែរទៅដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាកុំយកពូជស្រូវដែលនាំចូលពីបរទេសមកដាំដុះ គឺវាមិនមានហាងឆេងល្អនោះទេ ដូច្នេះត្រូវធ្វើយ៉ាងណាព្យាយាមដាំពូជស្រូវខ្មែរដែលបរទេសមិនអាចធ្វើបាន ហើយមានទីផ្សារល្អដូចជា ស្រូវស្រងែ ផ្ការំដួល និងសែនក្រអូប ដោយស្រូវ៣ ប្រភេទនេះ គឺអាចផលិតបានជាអង្ករប្រណិតសម្រាប់នាំចេញទៅក្រៅប្រទេសដូចជា ចិន ម៉ាឡេស៊ី ហុងកុង និងអឺរ៉ុប ព្រោះកន្លងមកកម្ពុជាធ្លាប់នាំអង្ករប្រភេទសែនក្រអូបទៅចូលរួមប្រកួតប្រជែងនៅប្រទេសចិននាឆ្នាំ ២០២៣.២០២៤ គឺទទួលបានពានមាសទាំងពីរលើក ដូច្នេះលោកក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋងាកមកដាំដុះពូជស្រូវរបស់ខ្មែរវិញទើបមានតម្លៃខ្ពស់និងមានទីផ្សារល្អ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន appeared first on Kampuchea Thmey Daily.