កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥

កម្ពុជា ប្រកាសកែសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក ដោយនឹងបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) The post កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥

ជាកាដូសម្រាប់ការស្វាគមន៍ឆ្នាំ២០២៥ កម្ពុជា ប្រកាសកែសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក ដោយនឹងបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ និងប្រភេទធម្មតា។

យោងតាមសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងទេសចរដែលចូលមកប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ដោយតម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃសម្រាប់ e-Visa T ពី ៣៦ដុល្លារ មកនៅត្រឹម ៣០ដុល្លារ និង e-Visa E បញ្ចុះតម្លៃពី ៤២ដុល្លារ មកនៅត្រឹម ៣៥ដុល្លារ។

តាមសេចក្ដីប្រកាសព័ត៌មាននេះ ការកែទម្រង់ ខាងលើ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ៕

The post កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.