ទូតអាស៊ែបៃហ្សង់ បញ្ជាក់ជំហរស្នើសុំកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលជាមួយកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃ៣០ មករា លោក Shovgi Mehdizade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានបញ្ជាក់ជំហររបស់អាស៊ែបៃហ្សង់ ក្នុងការស្នើសុំមានកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាលរវាងប្រទេសទាំងពីរ។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈការសិក្សាលទ្ធភាព លើការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាលើការផ្លាស់ប្តូរចែករំលែកចំណេះដឹង បទពិសោធន៍ ស្តីពីជំងឺមហារីក ជំងឺរបេង សុខភាពបរិស្ថាន ជាដើម ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងរយ:ពេលចុងក្រោយនេះ។ ចំណែកលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និងបានឯកភាពជូនក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព រៀបចំព្រាងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅគ្របដណ្តប់សុខភាព

ភ្នំពេញ៖ ក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃ៣០ មករា លោក Shovgi Mehdizade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានបញ្ជាក់ជំហររបស់អាស៊ែបៃហ្សង់ ក្នុងការស្នើសុំមានកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាលរវាងប្រទេសទាំងពីរ។

ការស្នើសុំនេះ ធ្វើឡើងតាមរយៈការសិក្សាលទ្ធភាព លើការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាលើការផ្លាស់ប្តូរចែករំលែកចំណេះដឹង បទពិសោធន៍ ស្តីពីជំងឺមហារីក ជំងឺរបេង សុខភាពបរិស្ថាន ជាដើម ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងរយ:ពេលចុងក្រោយនេះ។

ចំណែកលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និងបានឯកភាពជូនក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព រៀបចំព្រាងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

