ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន
មានការស្ទះជើងយន្តហោះជាខ្លាំងនៅអាកាសចរណ៍អន្តរជាតិភ្នំពេញ ដោយសារមានការហោះហើរចេញ-ចូលច្រើន... The post ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ មានការស្ទះជើងយន្តហោះជាខ្លាំងនៅអាកាសចរណ៍អន្តរជាតិភ្នំពេញ ដោយសារមានការហោះហើរចេញ-ចូលច្រើន។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលប្រាប់កម្ពុជាថ្មីនៅមុនពេលបុណ្យចូលឆ្នាំចិនខាងមុខនេះ មានភ្ញៀវចេញ-ចូលច្រើន ដែលភាគច្រើនចេញ ច្រើនជាងចូលពីព្រោះ ប្រជាជនខ្មែរក៏ចេញដើរលេងក្រៅ ជនជាតិចិនក៏ទៅប្រទេសគាត់។
យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់កម្ពុជារួមមាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើនឡើង ១៤% ក្នុងនោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
យោងតាមក្រសួងទេសចរណ៍ វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវទេសចរបរទេសមកលេងកម្ពុជាច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។
ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% (២០២៤)តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩)៕
អត្ថបទ៖ ឡេង ដេត
The post ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.