Ronaldo បានបង្កើតកំណត់ត្រាពិភពលោកថ្មី ក្រោយជួយ Al-Nassr ឈ្នះយប់មិញ
កីឡាករ Cristiano Ronaldo ជាផ្នែកសំខាន់មួយជួយឲ្យក្លិប Al-Nassr យកឈ្នះលើក្លិប Al-Raed ដោយលទ្ធផល ២-១... The post Ronaldo បានបង្កើតកំណត់ត្រាពិភពលោកថ្មី ក្រោយជួយ Al-Nassr ឈ្នះយប់មិញ appeared first on Kampuchea Thmey Daily.
កីឡាករ Cristiano Ronaldo ជាផ្នែកសំខាន់មួយជួយឲ្យក្លិប Al-Nassr យកឈ្នះលើក្លិប Al-Raed ដោយលទ្ធផល ២-១ ក្នុងការប្រកួតលីគកំពូលអាឌីអារ៉ាប៊ីសាអ៊ូឌីត យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
Ronaldo បានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម១លើក។ យោងទៅតាមសារព័ត៌មាន Marca ថា កីឡាករវ័យ៣៩ឆ្នាំរូបនេះ បានក្លាយជាកីឡាករបាល់ទាត់ដំបូង និងតែមួយគត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលអាចរកបានជ័យជម្នះជាមួយក្លិបបាល់ទាត់អាជីពបានចំនួន៧០០លើក។
ការឈ្នះទាំង៧០០លើកនោះរួមមាន៖
- ជ័យជម្នះជាមួយក្លិប Sporting ចំនួន១៣លើក
- ជម្នះជាមួយក្លិប Manchester United ចំនួន១២៤លើក
- ជ័យជម្នះជាមួយក្លិប Real Madrid ចំនួន៣១៦លើក
- ជ័យជម្នះជាមួយក្លិប Juventus ចំនួន៩១លើក
- ជ័យជម្នះជាមួយក្លិប Al-Nassr ចំនួន៦៦លើក
ជ័យជម្នះរបស់ Al-Nassr បានធ្វើឲ្យពួកគេតាមពីក្រោយ៥ពិន្ទុក្រុមកំពូលតារាង Al-Hilal និង Al-Ittihad ខណៈក្រុមទាំង២សល់ការប្រកួត១ទៀតក្នុងដៃ។ បច្ចុប្បន្ន Ronaldo រកបាន ៨៥គ្រាប់ក្នុងការបង្ហាញខ្លួន៩៤ប្រកួតនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។ រូបគេនឹងឈានចូលវ័យ៤០ឆ្នាំនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥៕
ប្រែសម្រួល៖ ផា រតនា
The post Ronaldo បានបង្កើតកំណត់ត្រាពិភពលោកថ្មី ក្រោយជួយ Al-Nassr ឈ្នះយប់មិញ appeared first on Kampuchea Thmey Daily.