កិច្ចការដែលចាំបាច់ត្រូវធ្វើ— រឿងរ៉ាវចូលឆ្នាំថ្មីចិន របស់លោក Xi Jinping

ចូលឆ្នាំថ្មីចិន តើត្រូវត្រៀមអ្វីខ្លះ? ចាំបាច់ត្រូវត្រៀមកាដូ របស់របរចូលឆ្នាំ ទៅជួបនឹងមនុស្សដែលយកចិត្តទុកដាក់ ។ សម្រាប់លោក Xi Jinping ប្រធានរដ្ឋចិន កិច្ចការមួយ ដែលចាំបាច់ត្រូវធ្វើមុនចូលឆ្នាំចិន គឺចុះមូលដ្ឋានសួរសុខទុក្ខ ប្រជាជន និងកម្មាភិបាល ដើម្បីចង់ដឹងថាតើអ្នកទាំងអស់គ្នា ហូបចុកយ៉ាងដូចម្ដេច រស់នៅយ៉ាងដូចម្តេច ឆ្លងឆ្នាំថ្មីចិនបានល្អឬអត់ ស្ដាប់អំពីការប្រមូលផល និងបំណងប្រាថ្នា របស់ប្រជាជន។ ការដ្ឋាន តំបន់ភ្នំ វាលស្មៅ ទីក្រុងចំណាស់ ភូមិជនជាតិភាគតិច សួនវប្បធម៌ ។ល។ លោក Xi Jinping បានទៅសួរសុខទុក្ខមនុស្សជាច្រើន មនុស្សកាន់តែច្រើនបានចងចាំពីប្រសាសន៍ដ៏កក់ក្តៅរបស់លោក ៖ « ៥៦ ជនជាតិ ដូចផ្កា ៥៦ ទង ប្រជាជាតិចិន គឺជាមហាគ្រួសារមួយ ការកសាងប្រទេសទំនើបសង្គមនិយម មិនអាចបោះបង់ចោល ជនជាតិណាមួយឡើយ» ។ ពេលចូលឆ្នាំថ្មីចិន ប្រជាជនចិនមានបំណងប្រាថ្នាជាទូទៅមួយគឺសង្ឃឹមថា ជីវភាពរស់នៅកាន់តែល្អប្រសើរ ហើយប្រទេសជាតិសុខសាន្តរីកចម្រើន។ បក្សកុម្មុយនីស្តចិនដែលស្ថិត ក្រោមការ ដឹកនាំរបស់លោក Xi […]

កិច្ចការដែលចាំបាច់ត្រូវធ្វើ— រឿងរ៉ាវចូលឆ្នាំថ្មីចិន របស់លោក Xi Jinping

ចូលឆ្នាំថ្មីចិន តើត្រូវត្រៀមអ្វីខ្លះ? ចាំបាច់ត្រូវត្រៀមកាដូ របស់របរចូលឆ្នាំ ទៅជួបនឹងមនុស្សដែលយកចិត្តទុកដាក់ ។

សម្រាប់លោក Xi Jinping ប្រធានរដ្ឋចិន កិច្ចការមួយ ដែលចាំបាច់ត្រូវធ្វើមុនចូលឆ្នាំចិន គឺចុះមូលដ្ឋានសួរសុខទុក្ខ ប្រជាជន និងកម្មាភិបាល ដើម្បីចង់ដឹងថាតើអ្នកទាំងអស់គ្នា ហូបចុកយ៉ាងដូចម្ដេច រស់នៅយ៉ាងដូចម្តេច ឆ្លងឆ្នាំថ្មីចិនបានល្អឬអត់ ស្ដាប់អំពីការប្រមូលផល និងបំណងប្រាថ្នា របស់ប្រជាជន។

ការដ្ឋាន តំបន់ភ្នំ វាលស្មៅ ទីក្រុងចំណាស់ ភូមិជនជាតិភាគតិច សួនវប្បធម៌ ។ល។ លោក Xi Jinping បានទៅសួរសុខទុក្ខមនុស្សជាច្រើន មនុស្សកាន់តែច្រើនបានចងចាំពីប្រសាសន៍ដ៏កក់ក្តៅរបស់លោក ៖ « ៥៦ ជនជាតិ ដូចផ្កា ៥៦ ទង ប្រជាជាតិចិន គឺជាមហាគ្រួសារមួយ ការកសាងប្រទេសទំនើបសង្គមនិយម មិនអាចបោះបង់ចោល ជនជាតិណាមួយឡើយ» ។

ពេលចូលឆ្នាំថ្មីចិន ប្រជាជនចិនមានបំណងប្រាថ្នាជាទូទៅមួយគឺសង្ឃឹមថា ជីវភាពរស់នៅកាន់តែល្អប្រសើរ ហើយប្រទេសជាតិសុខសាន្តរីកចម្រើន។

បក្សកុម្មុយនីស្តចិនដែលស្ថិត ក្រោមការ ដឹកនាំរបស់លោក Xi Jinping មានគំនិតឯកភាពយ៉ាងខ្ពស់ ចំពោះកិច្ចការ ដែលបក្សកាន់អំណាច មួយចាំបាច់ត្រូវធ្វើឱ្យបានល្អ ៖ ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសុភមង្គល ជាកិច្ចការចម្បង។
តម្កល់ទុកប្រជាជនក្នុងចិត្ត ជើងដើរលើមាគ៌ាសច្ចធម៌ ដូចនេះមានទំនុកចិត្តខ្លាំង ហើយពោរពេញដោយកម្លាំង៕