សេតវិមាន ចោទរដ្ឋបាលលោក បៃដិន ខ្ជះខ្ជាយទៅចំណាយ ៥០លានដុល្លារ ទិញស្រោមអនាម័យឲ្យពលរដ្ឋហ្គាហ្សា

ព័ត៌មាននេះ ត្រូវបានទម្លាយដោយអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt ដោយលោកស្រី បានចោទប្រកាន់ខ្លាំងៗទៅរដ្ឋបាលរបស់អតីតប្រធានាធិបតី... The post សេតវិមាន ចោទរដ្ឋបាលលោក បៃដិន ខ្ជះខ្ជាយទៅចំណាយ ៥០លានដុល្លារ ទិញស្រោមអនាម័យឲ្យពលរដ្ឋហ្គាហ្សា appeared first on Kampuchea Thmey Daily.

សេតវិមាន ចោទរដ្ឋបាលលោក បៃដិន ខ្ជះខ្ជាយទៅចំណាយ ៥០លានដុល្លារ ទិញស្រោមអនាម័យឲ្យពលរដ្ឋហ្គាហ្សា

ពេលចូលកាន់តំណែងភ្លាម រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានបង្កើតក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាល ដោយឲ្យមេក្រុមហ៊ុន Tesla លោក Elon Musk ជាអ្នកមើលការខុសត្រូវ ហើយឥឡូវនេះ ក្រសួងរកឃើញថា ទឹកប្រាក់ប្រមាណ ៥០លានដុល្លារ ត្រូវបានចំណាយ យកទៅទិញស្រោមអនាម័យឲ្យពលរដ្ឋនៅតំបន់ហ្គាហ្សា ឯណោះ។

(រូបថត៖ Getty)

ព័ត៌មាននេះ ត្រូវបានទម្លាយដោយអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt ដោយលោកស្រី បានចោទប្រកាន់ខ្លាំងៗទៅរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ថាចាយវាយខ្ជះខ្ជាយ។

មិនត្រឹមប៉ុណ្ណឹង លោកស្រី Leavitt បន្ថែមថា ទឹកប្រាក់៣៧លានដុល្លារទៀត ក៏ត្រូវចំណាយឲ្យអង្គការសុខភាពពិភពលោក ដែលលោក ត្រាំ ចេញបញ្ជាឲ្យអាមេរិក ដកខ្លួនចេញរួចហើយផងដែរ។

លោកស្រី Karoline Leavitt (រូបថត៖ AP)

យ៉ាងណាក្តី អតីតឧបការីរងរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអ៊ីស្រាអែល-ប៉ាឡេស្ទីន លោក Andrew Miller បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយលោកប្រាប់ទៅកាសែត Times of Israel ថា ការអះអាងរបស់លោកស្រី Leavitt គឺ «ហួសហេតុពេកហើយ»។ លោកថា វាអាចទៅរួចមែនដែលថា លុយ៥០លានដុល្លារគឺជាជំនួយសម្រាប់សុខភាពផ្លូវភេទ ឬអ្វីដែលស្រដៀងនោះ ដូចជារោគស្ត្រីនិងសេវាជាច្រើនទៀត មិនមែនតែស្រោមអនាម័យមួយមុខទេ។

យ៉ាងណា ក្នុងអំឡុងភាពតានតឹងឆ្នាំ២០១៨ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា, យោធាអ៊ីស្រាអែលបានចោទប្រកាន់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនថា បានប្រើប្រាស់ប៉េងប៉ោងដែលធ្វើពីស្រោមអនាម័យដើម្បីបញ្ជូនឧបករណ៍ឆាបឆេះនិងគ្រឿងផ្ទុះឆ្លងដែន ខណៈពេលនោះក៏មានសេចក្តីរាយការណ៍អំពីភ្លើងឆេះព្រៃរាប់រយកន្លែងផងដែរ។ 

ពាក់ព័ន្ធរឿងជំនួយនេះដែរ គ្រាន់តែឡើងកាន់តំណែងមិនបានប៉ុន្មានផង លោក ត្រាំ បានចេញបញ្ជាបង្កកជំនួយបរទេសស្ទើរតែទាំងអស់ ដោយលើកលែងសម្រាប់តែ​ជំនួយ​អាហារសង្គ្រោះបន្ទាន់ និងការផ្តល់មូលនិធិយោធាសម្រាប់​ប្រទេស​អ៊ីស្រាអែល និង​អេហ្ស៊ីបប៉ុណ្ណោះ។

បទ​បញ្ជាទិញដ៏ធំនេះ ហាក់ដូចជាប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីជំនួយអភិវឌ្ឍន៍ រហូតដល់ជំនួយយោធា រួមទាំងអ៊ុយក្រែន ដែលបានទទួលអាវុធរាប់ពាន់លានដុល្លារ ក្រោមការដឹកនាំ​ពី​មុន​របស់​អតីត​​ប្រធានាធិបតី លោក ចូ បៃដិន នៅពេលដែល​ព្យាយាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ​ត្រាំផ្អាកជំនួយ​​ទៅបរទេស

The post សេតវិមាន ចោទរដ្ឋបាលលោក បៃដិន ខ្ជះខ្ជាយទៅចំណាយ ៥០លានដុល្លារ ទិញស្រោមអនាម័យឲ្យពលរដ្ឋហ្គាហ្សា appeared first on Kampuchea Thmey Daily.