តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត
តុលាការរុស្ស៊ី បានកាត់ទោសទាហានស៊ីឈ្នួលម្នាក់ឲ្យជាប់ពន្ធនាគារពេញមួយជីវិត ព្រោះរូបគេបានជួយប្រយុទ្ធឲ្យអ៊ុយក្រែន ក្នុងសមរភូមិនៅ Mariupol... The post តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត appeared first on Kampuchea Thmey Daily.
តុលាការរុស្ស៊ី បានកាត់ទោសទាហានស៊ីឈ្នួលម្នាក់ឲ្យជាប់ពន្ធនាគារពេញមួយជីវិត ព្រោះរូបគេបានជួយប្រយុទ្ធឲ្យអ៊ុយក្រែន ក្នុងសមរភូមិនៅ Mariupol។
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥, បុរសម្នាក់នេះមានឈ្មោះ Nikolos Berianidze សញ្ជាតិហ្សកហ្ស៊ី ដោយចូលរួមជាមួយកងកម្លាំងទីក្រុងកៀវក្នុងអង្គភាព Azov តាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ហើយក្នុងសមរភូមិកាលពីឆ្នាំ២០២២ គាត់បានសម្លាប់ទាហានរុស្ស៊ីចំនួន៣នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតឲ្យច្រើនជាងនេះ ពាក់ព័ន្ធ Berianidze នោះទេ។
បើតាមការបញ្ជាក់ពីទីក្រុងមូស្គូ, ទាហានស៊ីឈ្នួលដែលមានសញ្ជាតិហ្សកហ្ស៊ី បានចូលរួមប្រយុទ្ធឲ្យអ៊ុយក្រែនយ៉ាងសកម្ម ក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយប្រទេសនេះ ស្ថិតក្នុងចំណោមប្រទេសដែលផ្តល់ទាហានស៊ីឈ្នួលឲ្យអ៊ុយក្រែន ក្នុងចំនួនច្រើនបន្ទាប់ពីអាមេរិក និងប៉ូឡូញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទាហានស៊ីឈ្នួលបរទេសជិត ៦ម៉ឺននាក់ ស្លាប់ចោលឆ្អឹងនៅ អ៊ុយក្រែន
The post តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត appeared first on Kampuchea Thmey Daily.