​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចំណាប់​ខ្មាំង​ស្រ្តី​២នាក់​ទៀត​ត្រូវ​បាន​ដោះលែង​ដោយ​ក្រុម​ហាម៉ាសនៅ​រសៀល​ថ្ងៃ​ទី​១៩​ខែមករា​នេះ ​បន្ទាប់​ពី​ការដោះលែង​ចំណាប់​ខ្មាំង​ជាស្ត្រី​​​ម្នាក់​​​នៅមុន​នេះ... The post ​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស appeared first on Kampuchea Thmey Daily.

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចំណាប់​ខ្មាំង​ស្រ្តី​២នាក់​ទៀត​ត្រូវ​បាន​ដោះលែង​ដោយ​ក្រុម​ហាម៉ាសនៅ​រសៀល​ថ្ងៃ​ទី​១៩​ខែមករា​នេះ ​បន្ទាប់​ពី​ការដោះលែង​ចំណាប់​ខ្មាំង​ជាស្ត្រី​​​ម្នាក់​​​នៅមុន​នេះ។ យោង​ Times of Israel​។​

ចំណាប់ខ្មាំង​២​នាក់​ចុងក្រោយ ជា​​ស្ត្រី​​ មានឈ្មោះ​ Emily Damari និង​ Doron Steinbrecher។ តាមសេចក្តីរាយការណ៍ ​Emily Damari អាយុ​៣០ឆ្នាំ មានសញ្ជាតិ​២ គឺ​​អង់គ្លេស​និង​អ៊ីស្រាអែល​​ ហើយ​នាង​បាន​ផ្ញើសារ​ចុងក្រោយ​នៅ​ប្រហែល​ម៉ោង​១០​​ព្រឹកថ្ងៃទី​៧ខែតុលា ដោយរៀបរាប់​ពី​​ការ​វាយប្រហារ​​របស់​​ក្រុមហាម៉ាស​ចូល​​តំបន់នោះ។​

ចំណែក​​​ចំណាប់​ខ្មាំង​ទី៣​ដែលត្រូវ​ដោះលែង​ក្នុងថ្ងៃនេះ​ មានឈ្មោះ Doron Steinbrecher អាយុ​​៣១​ពេល​នេះ បានចាប់​ជំរិត​ក្នុងថ្ងៃ​ទី​៧ខែ​តុលា​​នោះដែរ។

​តាមកិច្ចព្រមព្រៀង​បទ​ឈាប់​បាញ់ ក្រុមហាម៉ាស​យល់​ព្រម​ដោះលែង​ចំណាប់ខ្មាំង​​ចំនួន​៣នាក់​ក្នុងថ្ងៃនេះ ជាថ្នូរ​នឹង​ការដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​​​​​​៩០​នាក់​ដែលបានជប់ឃុំ​នៅអ៊ីស្រាអែល​កន្លងមក។

ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ បាន​ផ្សាយ​ថា បទឈប់បាញ់​រវាង​អ៊ីស្រាអែលនិង​ក្រុមហាម៉ាស ចែក​ចេញ​ជា​បីដំណាក់កាល ដោយ​មានការសម្របសម្រួល​ដោយ​ប្រទេស​អេហ្ស៊ីប​ កាតា និង​សហរដ្ឋអាមេរិក។​​

ដំណាក់កាលដំបូងរបស់ បទ​ឈប់​បាញ់​នោះ​នឹងមានរយៈពេល៦សប្តាហ៍ ហើយ​ក្នុងអំឡុងពេលនោះ ​​ចំណាប់​ខ្មាំង​ចំនួន​៣៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៨​នាក់ដែលនៅសល់​ពី​ការដោះលែង​កាល​ពី​បទ​ឈប់​បាញ់​ចុង​ខែ​វិច្ឆិកា​និង​ដើម​ឆ្នាំ​២០២៣ នឹងត្រូវ​ដោះដូរ​ជាមួយ​​អ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត២០០០នាក់។ ចំណាប់ខ្មាំង​ទាំង​៣៣​នាក់​ជា​ ស្ត្រី កុមារ និង​បុរសអាយុលើសពី​៥០ឆ្នាំ អ្នកឈឺ និង​អ្នក​របួស។

​អ្នក​ទោស​របស់​ប៉ាឡេស្ទីន​ដែល​នឹងត្រូវ​ដោះលែង​​រាប់បញ្ចូលទាំងអ្នកទោសប្រុស ស្រី និងក្មេងជំទង់៧៣៧​ នាក់ ដែលខ្លះជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសពីការវាយប្រហារដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ក៏ដូចជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់មកពីហ្គាហ្សានៅក្នុងការឃុំឃាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ នេះ​យោងតាមរ៉យទ័រ​។​

ចំណាប់ខ្មាំង​ស្ត្រី​បី​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ដោះលែង​នៅ​រសៀល​ថ្ងៃ​ទី ១៩ មករា តាម​រយៈ​កាកបាទ​ក្រហម ដោយ​ចំណាប់ខ្មាំង​ម្នាក់​​ត្រូវដោះដូរ​ជាមួយ​​អ្នក​ទោសប៉ាឡេស្ទីន​៣០នាក់​។

បន្ទាប់ពីការដោះលែងចំណាប់ខ្មាំងនៅថ្ងៃទី១៩ខែមករា អ្នកចរចារអាមេរិក Brett McGurk បាននិយាយថា កិច្ចព្រមព្រៀងនេះទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងស្ត្រី៤នាក់ទៀត បន្ទាប់ពីរយៈពេល៧ថ្ងៃបន្ទាប់មកមានការដោះលែងចំណាប់ខ្មាំងបីនាក់បន្ថែមទៀតរៀងរាល់៧ថ្ងៃក្រោយមក៕​

ដោយ រ៉ាន់ រើយ​

The post ​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស appeared first on Kampuchea Thmey Daily.