ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្ន​ប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា

ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែង ក្លាយក៏កំពុងត្រូវបានចរាចរ... The post ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្ន​ប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា appeared first on Kampuchea Thmey Daily.

ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្ន​ប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា

ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ បានប្រកាសឱ្យសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យ​ឱ្យ​បានម៉ត់ចត់ មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក។

ធនាគារជាតិបានបញ្ជាក់ថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។

ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែង​ក្លាយពីអតិ​ថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក​ជាមួយនឹងរបាយ​ការណ៍​ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។

ធនាគារជាតិក៏បង្គាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពី​អត្តសញ្ញាណ​អតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មាន​ទាំងនេះ​មកធនាគារជាតិនៃកម្ពុជា និងធនាគារជាតិ នៃកម្ពុជាក៏អំពាវ​នាវឱ្យសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យ​ឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការ​សង្ស័យ​ថា​ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនា​គារជាតិ​នៃកម្ពុជា។

ទន្ទឹមនេះធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួនអំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិតដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែង​ក្លាយ៕

The post ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្ន​ប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា appeared first on Kampuchea Thmey Daily.