មនុស្សជាង ៣០០នាក់ ត្រូវសង្គ្រោះបាន ពីអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅកូរ៉េខាងត្បូង
អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា មនុស្សជាង៣០០នាក់ត្រូវបានជួយសង្គ្រោះ ខណៈ១៣០នាក់រងរបួសក្នុងគ្រោះអគ្គិភ័យដ៏កាចសាហាវឆាបឆេះអគារពាណិជ្ជកម្មកម្ពស់៨... The post មនុស្សជាង ៣០០នាក់ ត្រូវសង្គ្រោះបាន ពីអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅកូរ៉េខាងត្បូង appeared first on Kampuchea Thmey Daily.
អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា មនុស្សជាង៣០០នាក់ត្រូវបានជួយសង្គ្រោះ ខណៈ១៣០នាក់រងរបួសក្នុងគ្រោះអគ្គិភ័យដ៏កាចសាហាវឆាបឆេះអគារពាណិជ្ជកម្មកម្ពស់៨ជាន់នៅទីក្រុង Seongnam កាលពីថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥។
យោងតាម Korea Herald, អគ្គិភ័យនេះផ្តើមឡើងនៅម៉ោង៤:៣៧នាទីរសៀល ក្នុងសង្កាត់ Bundang ប៉ុន្តែក្រុមពន្លត់ក៏បានទៅទាន់ពេលហើយគ្រប់គ្រងស្ថានការណ៍ រួចក៏ពន្លត់ឲ្យរលត់ទាំងស្រុងនៅ១ម៉ោងក្រោយមក ហើយក៏គ្មាននរណាម្នាក់រងរបូសធ្ងន់ដែរ។
ចំពោះមូលហេតុនៃអគ្គិភ័យ ត្រូវបានគេចង្អុលជាបឋមទៅលើភ្លើងចង្ក្រានក្នុងភោជនីយដ្ឋាននៅជាន់ទី១ ដែលបង្កការឆេះរាលដាលពាសពេញអគារ។
មួយរយៈនេះគេឃើញថា ប្រទេសកូរ៉េខាងត្បូង ហាក់ជួបហេតុការណ៍អាក្រក់ផ្ទួនៗតែម្តងជាពិសេសការផ្ទុះឆេះយន្តហោះរបស់ក្រុមហ៊ុន Jeju Air សម្លាប់មនុស្ស១៧៩នាក់ ខណៈដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេស ក៏កំពុងវឹកវរថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បុរសវៀតណាម ចាក់សាំងដុតបារ៍ក្នុងទីក្រុងហាណូយ សម្លាប់មនុស្ស ១១នាក់
The post មនុស្សជាង ៣០០នាក់ ត្រូវសង្គ្រោះបាន ពីអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅកូរ៉េខាងត្បូង appeared first on Kampuchea Thmey Daily.