មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ
យន្តហោះ Jeju Air ផ្ទុកដឹកអ្នកដំណើរ ១៧៥នាក់ និងសមាជិកនាវិក ៦រូប ដែលធ្លាក់កាលពីព្រឹកមិញ... The post មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.
យន្តហោះ Jeju Air ផ្ទុកដឹកអ្នកដំណើរ ១៧៥នាក់ និងសមាជិកនាវិក ៦រូប ដែលធ្លាក់កាលពីព្រឹកមិញ ផ្អែកតាមការប៉ានស្មានរបស់អាជ្ញាធរពន្លត់អគ្គិភ័យនិយាយថា លើកលែងតែមនុស្សពីរនាក់ដែលត្រូវគេជួយសង្គ្រោះពីឧបទ្ទវហេតុប៉ុណ្ណោះនៅរស់ ចំណែកអ្នកផ្សេងទៀតទំនងជាមិនមានជីវិតឡើយ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ៩:០៧ ព្រឹក នៅពេលដែលជើងហោះហើរ Jeju Air បានបត់ចេញពីផ្លូវរត់ ខណៈពេលចុះចត ហើយបានបុកនឹងជញ្ជាំងរបងអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងស្រុក Muan ខេត្ត South Jeolla ចម្ងាយប្រហែល ២៨៨ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។
ក្រសួងដែនដី-ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបាននិយាយពាក់ព័ន្ធនឹងការធ្លាក់យន្តហោះថា ដំបូងឡើយ យន្តហោះបានព្យាយាមចុះចត ប៉ុន្តែប៉មបញ្ជាបានផ្តល់ការព្រមានពីការវាយប្រហារពីបក្សី ដែលនោះនាំឲ្យក្រុមមន្ត្រីជឿថា អាចបរាជ័យពីឧបករណ៍ចុះចត ទើបបណ្តាលឲ្យមានគ្រោះថ្នាក់មិនអាចស្មានមុន។
ក្រសួងក៏បានបញ្ចាក់ទៀតថា អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបុកជាមួយជញ្ចាំង ហើយអាជ្ញាធរពន្លត់អគ្គីភ័យក៏បានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ។ យ៉ាងណាចំពោះមូលហេតុច្បាស់លាស់ អាជ្ញាធរកំពុងបន្តស៊ើបអង្កេតបន្ថែមទៀត ដើម្បីរកឲ្យឃើញពីមូលហេតុដែលការខូចខាតកើនឡើងពិតប្រាកដ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ
The post មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.