Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
Zhao Lusi ស្រាប់តែទទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលនៅផ្ទះ បាត់បង់សមត្ថភាពក្នុងការនិយាយ និងមិនអាចឈរ រឺ ដើរបាន The post Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ appeared first on Kampuchea Thmey Daily.
ថ្មីៗនេះ Zhao Lusi ស្រាប់តែទទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលនៅផ្ទះ បាត់បង់សមត្ថភាពក្នុងការនិយាយ និងមិនអាចឈរ រឺ ដើរបាន បន្សល់ទុកនូវសារដ៏គួរខ្លោចចិត្តមួយ។
យោងតាមពត៍មានពី Sina នៅល្ងាចថ្ងៃទី 28 ខែធ្នូ មិត្តភក្តិរបស់ Zhao Lusi ដែលមានឈ្មោះថា Wei Xiao បានផ្តល់ព័ត៌មានស្ថានភាពបច្ចុប្បន្នរបស់តារាស្រីរូបនេះ។ មុននេះ Zhao Lusi ត្រូវបានគេថតរូបបស់នាងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពទន់ខ្សោយមិនអាចឈរបាន។
Wei Xiao បានបង្ហាញថា Zhao Lusi កំពុងទទួលបានសមត្ថភាពនិយាយឡើងវិញជាបណ្តើរៗ ហើយបានចាប់ផ្តើមក្រោកឈរឡើងសម្រាប់លំហាត់ស្តារនីតិសម្បទា។
“Zhao Lusi បានសុំឱ្យខ្ញុំប្រាប់អ្នកគ្រប់គ្នាឱ្យដឹងថាស្ថានភាពរបស់នាងកំពុងមានស្ថេរភាពបន្តិចម្តងៗ ដោយសង្ឃឹមថាព័ត៌មាននេះអាចបន្ធូរបន្ថយការព្រួយបារម្ភរបស់មនុស្សគ្រប់គ្នា។ រហូតមកដល់ពេលនេះនាងបានចាប់ផ្តើមនិយាយម្តងទៀតហើយចាប់ផ្តើមក្រោកឈរឡើងដើម្បីអនុវត្តការស្តារនីតិសម្បទា។ យើងទាំងអស់គ្នាមានអារម្មណ៍ថាមានសំណាង និងសប្បាយរីករាយមិនគួរឱ្យជឿ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នាងបានសហការយ៉ាងសកម្មជាមួយនឹងការព្យាបាលនៅមន្ទីរពេទ្យ។ ដំបូងឡើយ ត្រូវមានផែនការសម្រាប់ការត្រួតពិនិត្យរយៈពេលវែង តាមការណែនាំរបស់វេជ្ជបណ្ឌិត ប៉ុន្តែការវិវឌ្ឍន៍ថ្មីៗក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ អាចនាំឱ្យមានការកែតម្រូវ។ យើងទាំងអស់គ្នាមានក្ដីសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមាននៅទីបញ្ចប់” នេះជាអ្វីដែល Wei Xiao ចែករំលែកក្នុងនាម Zhao Lusi ។
ទោះបីជានាងមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ Zhao Lusi បានលើកទឹកចិត្តមិត្តភក្តិរបស់នាងដោយសុំឱ្យពួកគេកុំយំ។ ភាពកក់ក្តៅ និងទឹកចិត្តដ៏ល្អរបស់នាង បានធ្វើឱ្យអ្នកគាំទ្ររបស់នាង ចាប់អារម្មណ៍យ៉ាងខ្លាំង។
វាច្បាស់ណាស់ថាស្ថានភាពរបស់ Zhao Lusi គឺធ្ងន់ធ្ងរ។ នាងបាត់បង់សមត្ថភាពនិយាយ និងដើរជាបណ្ដោះអាសន្ន ប្រហែលជាដោយសារជំងឺដាច់សរសៃឈាមខួរក្បាលស្រាល។ ឥឡូវនេះនាងត្រូវការពេលវេលាដើម្បីជាសះស្បើយ។
លើសពីនេះ ការបង្ហោះរបស់ Wei Xiao បានបង្ហាញថា Zhao Lusi បានបង្ហាញសញ្ញានៃអស្ថិរភាពសុខភាព មុនពេលមានឧបទ្ទវហេតុនេះ។ នៅពេលដែលពួកគេបានជួបគ្នាក្នុងថ្ងៃខួបកំណើតរបស់នាង ថ្ងៃទី 9 ខែវិច្ឆិកា Wei Xiao បានកត់សម្គាល់ឃើញថាសុខភាព និងផ្លូវចិត្តរបស់ Zhao Lusi មិនល្អនោះទេ។
Wei Xiao ក៏បានបញ្ជាក់ផងដែរថា “ការពិតនៅពីក្រោយឧប្បត្តិហេតុនេះទាមទារឱ្យមានការទទួលខុសត្រូវ និងការបំភ្លឺ ទាក់ទងនឹងស្ថានភាពរបស់នាង និងការពិតនៅពីក្រោយវា នៅចំណុចនេះ វាមិនអាស្រ័យលើខ្ញុំ ដែលជាមិត្តភ័ក្តិ ក្នុងការរំលឹកឡើងវិញនូវអ្វីគ្រប់យ៉ាងដែលបានកើតឡើងនោះទេ ហើយក៏មិនគួរ Lusi បើករបួសរបស់នាងឡើងវិញដើម្បីពន្យល់ដែរ។ យើងសង្ឃឹមថានរណាម្នាក់នឹងបោះជំហានទៅមុខក្នុងការទទួលខុសត្រូវ និងបញ្ជាក់ពីអ្វីគ្រប់យ៉ាង»។
សេចក្តីថ្លែងការណ៍នេះបានជំរុញឱ្យមានការសង្ស័យនិងចង់ដឹងជាសាធារណៈថាបញ្ហាសុខភាពរបស់ Zhao Lusi អាចត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហានៅក្នុងក្រុមផលិតកម្ម Lovers ។
កន្លងមក អ្នកសរសេរប្លុកកម្សាន្តដ៏ល្បីរបស់ចិន Liu Daichui បានបង្ហើបថា Zhao Lusi ប្រឈមមុខនឹងការលំបាក និងសម្ពាធយ៉ាងសម្បើម ពេលកំពុងថតរឿងក្រោមការដឹកនាំរបស់ Deng Ke។ Deng ត្រូវបានគេស្គាល់ដោយសារស្នាដៃរបស់គាត់ដូចជា Bright Future, Flight to You និង The Longest Promise៕
The post Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ appeared first on Kampuchea Thmey Daily.