បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត
បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន... The post បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត appeared first on Kampuchea Thmey Daily.
សង្ស័យងងុយដេក បើករថយន្តរេចង្កូតឡើងខឿន ទៅបុកបង្គោលភ្លើង ក្នុងតំបន់បឹងកក់ បណ្តាលឲ្យខូចខាតរថយន្ត និងបង្គោលភ្លើងទ្រេតចំនួន ១ ដើម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវ ១០២ បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញមានបុរសម្នាក់ បើករថយន្ត តូយូតា ព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BZ-4607 ក្នុងល្បឿនមធ្យម តាមបណ្ដោយផ្លូវ ១០២ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើករថយន្តងោកមួយភាំង ទំនងជាងងុយដេក ក៏ស្រាប់តែរេចង្កូតឡើងខឿន ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ សំណាងល្អមិនបង្កឲ្យនរណារងរបួសនោះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា
The post បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត appeared first on Kampuchea Thmey Daily.