រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង
រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង The post រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង appeared first on Kampuchea Thmey Daily.
រដ្ឋបាលជលផល និងក្រុមហ៊ុន TT របស់កូរ៉េ បានឯកភាពផ្តល់ការកិច្ចសហការគាំទ្រលើគម្រោងដាំ និងស្តារព្រៃកោងកាងលើផ្ទៃដីទំហំជាង៥០០ហិចតានៅក្នុងស្រុកចំនួន៤នៃខេត្តកោះកុង ដើម្បីកែលំអជីវចម្រុះ ប្រព័ន្ឋអេកូឡូស៊ី និងពង្រឹងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព។
ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងកិច្ចសហប្រតិបត្តិការដាំស្តារព្រៃកោងកាង លោកស្រី កាំង ឃីម អនុប្រធាន រដ្ឋបាល ជល ផល បានឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ថា កិច្ចសម្របសម្រួលការងារ សហប្រតិបត្តិការរបស់រដ្ឋបាលជលផលជាមួយអាជ្ញាធស្រុកស្រែអំបិល ស្រុកបូទូមសាគរ ស្រុកគិរីសាគរ និងស្រុកកោះកុង ដោយធ្វើយ៉ាងណាការពារថែរក្សាធម្មជាតិព្រៃកោងកាងឱ្យបានគង់វង្ស ចៀសវាងរងការកាប់បំផ្លាញដែលបង្កផលប៉ះពាល់ដល់ជីវៈចម្រុះនានា។
លោកស្រី ក៏បានបញ្ជាក់ពី អត្ថប្រយោជន៍នៃការដាំ និងថែរក្សា ព្រៃកោងកាងទៀតថា កិច្ចសហប្រតិ បត្តិការស្តារ និងដាំព្រៃកោងកាងនៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃប្រទេសកម្ពុជា ដោយក្នុងនោះខេត្តកោះកុងជាខេត្តទី៤ដែលបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងនេះ។
លោក Park Yong Hyun អគ្គនាយករងនៃក្រុមហ៊ុម TT ថ្លែងអំណរគុណដល់រដ្ឋបាលជល ផល រដ្ឋបាលខេត្តកោះកុង និងភាគីពាក់ព័ន្ធដែលបានចូលរួមសហការគ្នាក្នុងការរៀបចំ កិច្ចព្រមព្រៀង ព្រមទាំងបាន រៀបចំនិយាមការយ៉ាងជាក់លាក់សម្រាប់តំបន់គោលដៅនីមួយៗ។
លោកស្នើសុំភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការ និងសហប្រតិបត្តិការ ដើម្បីអនុវត្តផែនការនៃការស្តារ និងដាំព្រៃកោងកាងនៅខេត្តកោះកុង ទទួលបាន ជោគជ័យតាមការគ្រោងទុក ក្នុងទិសដៅកែលំអជីវចម្រុះ និងពង្រឹងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពចំពោះការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរខេត្តកោះកុង។
ដោយឡែកលោកស្រី អុី នារីនេត បានស្វាគមន៍ គណៈប្រតិ ភូ រដ្ឋបាលជលផល ក្រុមហ៊ុនដៃគូកូរ៉េ និងអ្នកចូល រួម ទាំង អស់លើដំណើរការនៃការសិក្សាលម្អិតអំពីទីតាំងតំបន់គោលដៅដែលមានផ្ទៃដីសរុបជាង៥០០ហិចតា ដោយអាចជួយលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ តាមរយៈការលក់ឥណទានកាបូខៀវគ្មានប៉ះពាល់ដីឯកជនណាឡើយ។
លោកស្រីអភិបាលរងខេត្ត នៅតែអះអាងថា ព្រៃកោងកាងពិតជាមានអត្តប្រយោជន៍ជាច្រើនចំពោះជីវៈចម្រុះនៅក្នុងទឹក ប្រព័ន្ធអេកូឡូស៊ី និងធនធានជលផលការពារ ក្រោមកិច្ចទទួលខុសត្រូវ និងជោគជ័យរួមគ្នាទៅអនាគត៕
អត្ថបទ÷សិរីវឌ្ឍនៈ
The post រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង appeared first on Kampuchea Thmey Daily.