ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ១០%
ការនេសាទរបស់យើងទទួលបានផលច្រើន ដោយសារការខិតខំប្រឹងប្រែង ការពារធនធានធម្មជាតិ... The post ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ១០% appeared first on Kampuchea Thmey Daily.
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តាមការរំពឹងទុកនៅឆ្នាំនេះ ទិន្នផលត្រីប្រហុកនៅតាមដាយ នឹងអាចមានការកើនឡើងខ្ពស់ ប្រមាណ ១០% ដោយសារតែការចូលរួមការពារធនធានធម្មជាតិពីអាជ្ញាធរ និងប្រជានេសាទ។
លោករដ្ឋមន្ត្រីលើកឡើងក្នុងពេលចុះពិនិត្យមើលការប្រមូលផលត្រីប្រហុកនៅដាយត្រី ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥។
លោករដ្ឋមន្ត្រីលើកឡើងថា៖ «ឆ្នាំនេះ ការនេសាទរបស់យើងទទួលបានផលច្រើន ដោយសារការខិតខំប្រឹងប្រែង ការពារធនធានធម្មជាតិរបស់យើងនេះឯង ហើយក៏ជាការចូលរួមរបស់យើងទាំងអស់គ្នា ក៏ដូចជាប្រជានេសាទមួយចំនួន យើងឃើញថា ពេលចាប់បានត្រីកម្រមួយចំនួនក៏តែងពន្លែងទៅវិញ កន្លែងដែលយើងកំណត់ថាផលត្រីបានច្រើន មិនច្រើនហ្នឹងគឺនៅដាយរបស់យើង ដោយសារតែរាល់ឆ្នាំយើងពិនិត្យមើលចរាចររស់វា យើងពិនិត្យឃើញថា ការចាប់ត្រីបានច្រើន ឃើញថាបានច្រើនមានន័យថា ត្រីបានកើតច្រើន ហើយបម្លាស់ទីពីបឹងទន្លេសាបទៅទន្លេមេគង្គ»។
យោងតាមរដ្ឋបាលជលផលនៅក្នុងឆ្នាំ ២០២៤ ផលនេសាទ និងវារីវប្បកម្មកម្ពុជា សម្រេច បាន សរុបចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើធៀបទៅនឹង ឆ្នាំ២០២៣។
ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន៕
The post ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ១០% appeared first on Kampuchea Thmey Daily.