អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបើកការវាយប្រហារអង្រួនរដ្ឋធានីរបស់ប្រទេសយេម៉ែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ឆ្លើយតបទៅនឹង... The post អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវ​អាកាស​ដ៏រញ្ជួយ​រដ្ឋធានីរបស់ប្រទេសយេម៉ែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៩​នាក់ ឆ្លើយតបទៅនឹងមីស៊ីលរាប់សិបគ្រាប់ដែលក្រុមហ៊ូធី​បានបាញ់ទៅអ៊ីស្រាអែល។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហ៊ូធី ។

(រូបភាព៖ AP)

យោធាអ៊ីស្រាអែលបានវាយប្រហារលើគោលដៅយោធាដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមហ៊ូធី នៅតំបន់ឆ្នេរភាគខាងលិច ក្នុងប្រទេសយេម៉ែន បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់នៅក្នុងការវាយប្រហារលើកំពង់ផែ as-Salif និងនៅក្នុងការវាយប្រហារពីរលើកលើរោងចក្រប្រេង Ras Isa ដែលទាំងពីរមានទីតាំងនៅខេត្ត Hodeidah ភាគខាងលិច។

ទីភ្នាក់ងារសារព័ត៌មាន SABA របស់ប្រទេសយេម៉ែនក៏បានរាយការណ៍​ថា ការវាយឆ្មក់ចំនួនបួនបានកំណត់គោលដៅទៅលើខេត្ត Hodeidah ដោយចំនួនពីរបានវាយលុកទៅលើរោងចក្រប្រេង Ras Isa បានសម្លាប់ និងបណ្ដាលឲ្យរងរបួសបុគ្គលិកមួយចំនួន។

ចំណែកអ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារលើទីតាំងក្រុមឧទ្ទាមនេះ រួមទាំងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងទីក្រុង Sanaa បន្ទាប់មានពីការបាញ់មីស៊ីលពីក្រុមនេះ ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលពេញមួយយប់តែត្រូវបានបំផ្លាញ ខណៈក្រុមនេះនៅតែវាយប្រហារម្តងហើយម្តងទៀតទៅលើអ៊ីស្រាអែលក្នុងរយៈពេល ១៤ ខែកន្លងមកនេះ។

គួរបញ្ជាក់ថាក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែន បានធ្វើការវាយលុកជាច្រើនខែមកលើអ៊ីស្រាអែល និងការដឹកជញ្ជូន​ដែលទាក់ទងទៅនឹងអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលជាយុទ្ធនាការនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលសង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង ៤៥០០០​នាក់ ភាគច្រើនជាស្ត្រី និងកុមារ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ appeared first on Kampuchea Thmey Daily.