ជើងហោះហើរនិងខ្សែរថភ្លើងរាប់សិបនៅឥណ្ឌាពន្យាពេល ព្រោះអ័ព្ទដ៏ក្រាស់
អ័ព្ទដ៏ក្រាស់ និងអាកាសធាតុត្រជាក់បានពន្យារពេលការចេញដំណើររបស់រថភ្លើង និងជើងហោះហើរនៅតំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីDelhi ... The post ជើងហោះហើរនិងខ្សែរថភ្លើងរាប់សិបនៅឥណ្ឌាពន្យាពេល ព្រោះអ័ព្ទដ៏ក្រាស់ appeared first on Kampuchea Thmey Daily.
អ័ព្ទដ៏ក្រាស់និងអាកាសធាតុត្រជាក់បានពន្យារពេលការចេញដំណើររបស់រថភ្លើង និងជើងហោះហើរនៅតំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា រួមទាំងរដ្ឋធានី Delhi ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១៥ខែមករានេះ។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានចេញការជូនដំណឹងព្រមានអាកាសធាតុពណ៌ទឹកក្រូចសម្រាប់ទីក្រុង Delhi ដែលជាកម្រិតព្រមានខ្ពស់បំផុតទីពីរ ដោយព្យាករណ៍ថានឹងមានអ័ព្ទក្រាស់ដល់កម្រិតក្រាស់ខ្លាំងនៅក្នុងតំបន់ជាច្រើន។
លើសពីនេះ កម្រិតនៃការមើលឃើញថយចុះនៅអាកាសយានដ្ឋានសំខាន់របស់ទីក្រុងដេលីគឺនៅចន្លោះពីសូន្យដល់ ១០០ម៉ែត្រ ហើយរថភ្លើងជាង៤០ខ្សែឆ្លងកាត់ភាគខាងជើងប្រទេសឥណ្ឌាក៏ត្រូវបានពន្យារពេលដោយសារតែការចុះអ័ព្ទនេះផងដែរ។
អាជ្ញាធរអាកាសយានដ្ឋាន បាននិយាយនៅលើបណ្តាញសង្គម X ដោយព្រមានថា ការចេញដំណើររបស់យន្តហោះមួយចំនួនពីទីក្រុងញូវដេលីត្រូវបានពន្យារពេល ដោយព្រមានថាជើងហោះហើរដែលខ្វះប្រព័ន្ធរុករក CAT III ធ្វើឲ្យការមើលឃើញមានកម្រិតទាបនឹងប្រឈមមុខនឹងការលំបាកពេលចុះចត ខណៈអាកាសយានដ្ឋានសំខាន់របស់ ទីក្រុង Delhi គ្រប់គ្រងជើងហោះហើរប្រហែល ១៤០០ជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា គឺក្រុមហ៊ុន IndiGo បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ភាពមើលឃើញទាប និងអ័ព្ទនៅលើទីក្រុងដេលី អាចនាំឱ្យមានការពន្យារពេលមួយចំនួន»។ បើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីរូបភាពនៃយានជំនិះដែលបើកបរយឺតៗតាមមហាវិថីឆ្លងកាត់អ័ព្ទ ហើយមនុស្សបានសម្ងំនៅក្នុងផ្ទះ ខណៈដែលសីតុណ្ហភាពធ្លាក់ចុះដល់៧អង្សាសេ។
ក្រុងញូវដេលីត្រូវបានចាត់ចំណាត់ថ្នាក់ជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោកក្នុងការចាត់ថ្នាក់ដោយក្រុមស្វីស IQAir កាលពីថ្ងៃពុធដោយមានការអានចំនួន ២៥៤ ដែលចាត់ថ្នាក់ថាមិនមានសុខភាពល្អ។ រដ្ឋធានីរបស់ប្រទេសនេះបាននិងកំពុងប្រឈមជាមួយនឹងគុណភាពខ្យល់មិនល្អ និងផ្សែងអ័ព្ទចាប់តាំងពីដើមរដូវរងាមកម្លេះ៕
អត្ថបទ៖ ប៊ុន សុភាព
The post ជើងហោះហើរនិងខ្សែរថភ្លើងរាប់សិបនៅឥណ្ឌាពន្យាពេល ព្រោះអ័ព្ទដ៏ក្រាស់ appeared first on Kampuchea Thmey Daily.