ខេត្ត​កែប​មាន​ឆ្នេរ​​កម្សាន្ត​យ៉ាង​ហោច​ណាស់ ៣ កន្លែង សម្រាប់​ភ្ញៀវ​ទេសចរ​សម្រាក​លំហែ

ខេត្ត​កែប​មាន​ឆ្នេរ​កម្សាន្ត​យ៉ាងហោចណាស់ ៣ កន្លែង សម្រាប់​ភ្ញៀវ​ទេសចរ​...... The post ខេត្ត​កែប​មាន​ឆ្នេរ​​កម្សាន្ត​យ៉ាង​ហោច​ណាស់ ៣ កន្លែង សម្រាប់​ភ្ញៀវ​ទេសចរ​សម្រាក​លំហែ appeared first on Kampuchea Thmey Daily.

ខេត្ត​កែប​មាន​ឆ្នេរ​​កម្សាន្ត​យ៉ាង​ហោច​ណាស់ ៣ កន្លែង សម្រាប់​ភ្ញៀវ​ទេសចរ​សម្រាក​លំហែ

ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំបន់​ឆ្នេរ ខេត្ត​កែប​មាន​ឆ្នេរ​កម្សាន្ត​យ៉ាងហោចណាស់ ៣ កន្លែង សម្រាប់​ភ្ញៀវ​ទេសចរ​អាច​មក​​សម្រាក​លំហែ​។ នេះ​បើ​តាម​លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កែប។

ខេត្ត​កែប​ជា​ខេត្ត​គោលដៅខេត្ត​ជាប់​សមុទ្រ​​ដ៏​ទាក់ទាញ​មួយ សម្រាប់​ទេសចរ​ចូលចិត្ត​​មក​សម្រាកលំហែ​តាម​មាត់ឆ្នេរ ខណៈ​ខេត្ត​ដ៏​តូច​នេះ​មាន​ឆ្នេរ​សមុទ្រ​ជាប់​ដីគោក​ប្រវែង ២៧ គីឡូម៉ែត្រ ដែល​​លាតសន្ធឹង​ទៅដល់ព្រំប្រទល់ព្រែកចាក​ខេត្តកំពត។ ។

បើតាមលោក សោម ពិសិដ្ឋ ឆ្នេរ​ខេត្ត​កែប​បច្ចុប្បន្ននេះ​មាន ៣ កន្លែង​ និងមាន​​ប្រវែងយ៉ាង​តិចណាស់ ៦ ០០០ ម៉ែត្រ ដែល​កន្លងទៅមានត្រឹមតែ ៥០០ ម៉ែត្រ សម្រាប់​ទេសចរ​កម្សាន្ត​។

ឆ្នេរ​កម្សាន្ត​ទាំង ៣ កន្លែង​នៅក្នុង​ខេត្ត​កែប ​ដែលភ្ញៀវ​ទេសចរ​អាចមកអង្គុយ​សម្រាក​លំហែ​ ស្រូបខ្យល់អាកាស ញាំ​អាហារ លេង​ទឹក​ជាដើម មាន​ឆ្នេរ​ស្រី​ស ដែល​មាន​ប្រវែង​ជាង ៥០០ ម៉ែត្រ ឆ្នេរ​អង្កោល​ដែល​មាន​ប្រវែង​​ជាង ៣ ០០០ ម៉ែត្រ និង​ឆ្នេរ​តេជោ​សន្តិភាព​កែប ដែល​កំពុង​អភិវឌ្ឍ​ជា​ឆ្នេរ​ប្រណិត​កម្រិត​ខ្ពស់​មាន​ប្រវែង ២ ៧០០ ម៉ែត្រ

ខេត្តកែបគឺជាខេត្តក្នុងតំបន់ឆ្នេរ ដែលមានលក្ខខណ្ឌ​អំណោយផល និងសក្តានុពល​ពីធម្មជាតិសម្រាប់​ការអភិវឌ្ឍវិស័យ​ទេសចរណ៍ ជាពិសេស ទេសចរណ៍​ធម្មជាតិ និង​ទេសចរណ៍​វប្បធម៌​ជាដើម។

បើ​តាម​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ឆ្នេរ​សមុទ្រ​ខេត្ត​កែប​ចែក​ចេញ​ជា ៥ ប្រភេទក្នុង​នោះ​មាន៖

-ឆ្នេរខ្សាច់ ប្រវែង​ប្រមាណ ២,២២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង
-ឆ្នេរ​ថ្ម ប្រវែងប្រមាណ ១១,៤២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង
-ឆ្នេរ​ភក់ ប្រវែងប្រមាណ ៦,៧៦ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង
-ឆ្នេរ​ព្រៃកោងកាង ប្រវែងប្រមាណ ៦,៣៣ គីឡូម៉ែត្រ មានចំនួន ១០ ទីតាំង
-ឆ្នេរ​ផ្សេងៗ ប្រវែង​ប្រមាណ ០,៤០ គីឡូម៉ែត្រ មានចំនួន ១១ ទីតាំង។

រាជរដ្ឋាភិបាល​បាន​រៀបចំ​ប្លង់​គោល​ចក្ខុវិស័យ​ឆ្នាំ ២០៣០ រៀបចំ​និងអភិវឌ្ឍ “ក្រុងកែប​ជា​ទីក្រុង​ទំនើប​ មាន​ខ្យល់​អាកាស​ធម្មជាតិ​បរិសុទ្ធ សម្រាប់​ការ​ស្នាក់​នៅ ប្រកប​ការងារ និង ទេសចរណ៍ ​ជា​បុរី​លំនៅឋាន​ស្ងប់ស្ងាត់ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ សេវាកម្ម និង​គុណភាព​បរិស្ថាន​រស់នៅ​បៃតង​ធម្មជាតិ​ល្អ​ប្រណីត ប្រកប​ដោយ​សុភមង្គល​ និងជាតំបន់​​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​មក​សម្រាក​លម្លែ​កម្សាន្ត​គ្រប់​រដូវកាល៕

The post ខេត្ត​កែប​មាន​ឆ្នេរ​​កម្សាន្ត​យ៉ាង​ហោច​ណាស់ ៣ កន្លែង សម្រាប់​ភ្ញៀវ​ទេសចរ​សម្រាក​លំហែ appeared first on Kampuchea Thmey Daily.