នគរបាលខេត្តសៀមរាប ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង និងកែច្នៃខុសច្ចេកទេសបានចំនួន ១២គ្រឿង

ដោយបានយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យម្ចាស់ម៉ូតូធ្វើការដោះដូរស៊ីម៉ាំង និងកែតម្រូវឱ្យបានដូចដើមវិញ ដោយពុំមានការផាកពិន័យនោះទេ... The post នគរបាលខេត្តសៀមរាប ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង និងកែច្នៃខុសច្ចេកទេសបានចំនួន ១២គ្រឿង appeared first on Kampuchea Thmey Daily.

នគរបាលខេត្តសៀមរាប ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង និងកែច្នៃខុសច្ចេកទេសបានចំនួន ១២គ្រឿង

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ឃាត់ម៉ូតូចំនួន១២គ្រឿង ដែលបានកែច្នៃស៊ីម៉ាំងបង្កសំឡេងរំខាន និងកែច្នៃខុសបច្ចេកទេស ដោយបានយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យម្ចាស់ម៉ូតូធ្វើការដោះដូរស៊ីម៉ាំង និងកែតម្រូវឱ្យបានដូចដើមវិញ ដោយពុំមានការផាកពិន័យនោះទេ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ១០មករា ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះថា អនុវត្តតាមបទបញ្ជារបស់ លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប មន្រ្តីនគរបាលប្រចាំការតាមគោលដៅចរាចរណ៍ផ្លូវគោកទាំងអស់ នឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបសកម្មភាពទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋនៅខេត្តសៀមរាប បានបង្ហាញពីការគាំទ្រ ចំពោះចំណាត់ការរបស់នគរបាលចរាចរណ៍ផ្លូវគោក ដែលបានចុះឃាត់ និងនាំយកម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងៗទាំងនេះ មកធ្វើកិច្ចសន្យាអប់រំ៕

ដោយ៖ជុន កុសល

The post នគរបាលខេត្តសៀមរាប ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង និងកែច្នៃខុសច្ចេកទេសបានចំនួន ១២គ្រឿង appeared first on Kampuchea Thmey Daily.