ទីម័រឡេស្តេ អរគុណកម្ពុជា ចំពោះការគាំទ្រជាបេក្ខភាព សមាជិកពេញសិទ្ធិ របស់អាស៊ាន

ភ្នំពេញ៖ លោក បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន ខណៈដែលការគាំទ្រនេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេង សម្រាប់ទីម័រឡេស្តេ។ ការថ្លែងអំណរគុណ របស់ទីម័រឡេស្តេ ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោករដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងជំនួបខាងលេីនេះ លោករដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់ សម្រាប់ទីម័រឡេស្តេ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ រវាងទីម័រឡេស្តេ និងកម្ពុជា […]

ទីម័រឡេស្តេ អរគុណកម្ពុជា ចំពោះការគាំទ្រជាបេក្ខភាព សមាជិកពេញសិទ្ធិ របស់អាស៊ាន

ភ្នំពេញ៖ លោក បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន ខណៈដែលការគាំទ្រនេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេង សម្រាប់ទីម័រឡេស្តេ។

ការថ្លែងអំណរគុណ របស់ទីម័រឡេស្តេ ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោករដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងជំនួបខាងលេីនេះ លោករដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់ សម្រាប់ទីម័រឡេស្តេ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ រវាងទីម័រឡេស្តេ និងកម្ពុជា ព្រមទាំងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។

សម្តេចធិបតី បានរំលឹកអំពីទំនាក់ទំនងដ៏ល្អ កម្ពុជា-ទីម័រឡេស្តេ និងបានបញ្ជាក់ថា ប្រទេសទាំងពីរ នៅមានវិស័យសក្តានុពលជាច្រេីន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន។

សម្តេចធិបតី ក៏បានគូសបញ្ជាក់សាជាថ្មី ពីការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពទីម័រឡេស្តេ ជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រឡេស្តេ នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ក្នុងពេលឆាប់ៗខាងមុខ។

សម្តេចធិបតីបន្ថែមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ អាចពង្រឹង និងពង្រីកបន្ថែមទៀត ទាំងតាមរយៈក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។

សម្តេចធិបតី និងលោករដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងអប់រំ ជាដើម៕