ករណីស្ត្រី២នាក់ យកស្បែកជើងវាយលើស្រ្តីម្នាក់កើតឡើងនៅបរទេស
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការភ្នំពេញ បានឲ្យដឹងថា ករណីផ្សព្វផ្សាយវិដេអូជាបន្តបន្ទាប់អំពីស្រ្តី២រូបយកស្បែកជើងវាយលើស្រ្តីម្នាក់ទៀតគឺកើតឡើងនៅបរទេស មិនមែននៅខ្មែរទេ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឃើញមានអ្នកលេងបណ្តាញសង្គមខ្លះនៅក្នុងស្រុកខ្មែរចង់បានការទាក់ទាញឲ្យមហាជនស្គាល់និងគាំទ្រផេករឺអាខោនហ្វេសប៊ុករបស់ខ្លួន ឲ្យបានច្រើន ឬក៏មានបំណងចង់បំពុលសង្គម បានយករូបភាព ហិង្សានៅបរទេសមកបង្ហោះ ហើយក៏មានអ្នកស៊ែចែកចាយបន្តគ្នាកាន់ច្រើន ។ ជាក់ស្តែងដូចរូបភាពហិង្សាដែលស្រ្តីវ័យក្មេងពីរនាក់បានយកស្បែកជើងវាយទៅលើស្រ្តី១នាក់ទៀតនោះគឺកើតឡើងនៅបរទេស។ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមណែនាំដល់អ្នកលេងបណ្តាញសង្គម សុំបញ្ឈប់យករូបភាពហិង្សានៅបរទេស មកបង្ហោះបែបនេះតទៅទៀត គឺមិនចំណេញដល់សង្គមខ្មែរទេ (ទោះមានផេករឺអាខោនហ្វេសប៊ុកខ្លះសរសេរថាដកស្រង់រូបភាពពីបរទេសក៏ដោយ)ពោលគឺការផ្សព្វផ្សាយនេះបង្កប៉ះពាល់តម្លៃស្រ្តីខ្មែរផង ហើយជាគំរូមិនល្អសម្រាប់យុវជនខ្មែរផង ជាពិសេសអាចនាំឲ្យយុវជនខ្មែរមួយចំនួនតូចមើលរូបភាពនេះរួចហើយ ដោយខ្វះការគិតពិចារណាបែរជានាំគ្នារៀនសូត្រធ្វើតាមធ្

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការភ្នំពេញ បានឲ្យដឹងថា ករណីផ្សព្វផ្សាយវិដេអូជាបន្តបន្ទាប់អំពីស្រ្តី២រូបយកស្បែកជើងវាយលើស្រ្តីម្នាក់ទៀតគឺកើតឡើងនៅបរទេស មិនមែននៅខ្មែរទេ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឃើញមានអ្នកលេងបណ្តាញសង្គមខ្លះនៅក្នុងស្រុកខ្មែរចង់បានការទាក់ទាញឲ្យមហាជនស្គាល់និងគាំទ្រផេករឺអាខោនហ្វេសប៊ុករបស់ខ្លួន ឲ្យបានច្រើន ឬក៏មានបំណងចង់បំពុលសង្គម បានយករូបភាព ហិង្សានៅបរទេសមកបង្ហោះ ហើយក៏មានអ្នកស៊ែចែកចាយបន្តគ្នាកាន់ច្រើន ។ ជាក់ស្តែងដូចរូបភាពហិង្សាដែលស្រ្តីវ័យក្មេងពីរនាក់បានយកស្បែកជើងវាយទៅលើស្រ្តី១នាក់ទៀតនោះគឺកើតឡើងនៅបរទេស។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមណែនាំដល់អ្នកលេងបណ្តាញសង្គម សុំបញ្ឈប់យករូបភាពហិង្សានៅបរទេស មកបង្ហោះបែបនេះតទៅទៀត គឺមិនចំណេញដល់សង្គមខ្មែរទេ (ទោះមានផេករឺអាខោនហ្វេសប៊ុកខ្លះសរសេរថាដកស្រង់រូបភាពពីបរទេសក៏ដោយ)ពោលគឺការផ្សព្វផ្សាយនេះបង្កប៉ះពាល់តម្លៃស្រ្តីខ្មែរផង ហើយជាគំរូមិនល្អសម្រាប់យុវជនខ្មែរផង ជាពិសេសអាចនាំឲ្យយុវជនខ្មែរមួយចំនួនតូចមើលរូបភាពនេះរួចហើយ ដោយខ្វះការគិតពិចារណាបែរជានាំគ្នារៀនសូត្រធ្វើតាមធ្វើឱ្យប៉ះពាល់កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕